ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកអង្គរសង្ក្រាន្តឆ្នាំ២០១៨

6 ខែ មុន 114 តូ សុផល

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ១៣រោច ខែចេត្រ ឆ្នាំច នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៨នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅបរិវេណមុខប្រាសាទបាយ័ន ខេត្តសៀមរាប។

ពិធីនេះគឺមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ អន្តរជាតិ និងយុវជនយ៉ាងច្រើនកុះករផងដែរ។ អង្គរសង្រ្កាន្ត គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលផ្តល់នូវការកំសាន្ត សប្បាយរីករាយជួបជុំគ្នាតាមរយៈការបង្ហាញនូវវប្បធម៍ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា ក្នុងនោះមានសិល្បៈ របាំ ល្បែងប្រជាប្រីយនិង ការតាំងបង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរៀបចំ និងសម្តែងដោយក្រុមយុវជន យុវនារី និងសិល្បករខ្មែរជាច្រើនរូប។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live) នៅម៉ោង ៨:០០នាទីព្រឹក ពីបរិវេនមុខប្រាសាទបាយ័ន ខេត្តសៀមរាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ