ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ជនសង្ស័យប្រុសស្រី ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

8 ខែ មុន 123 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៩:០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានបង្ក្រាប ជនសង្ស័យប្រុសស្រី ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៤កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំនុចផ្លូវជាតិលេខ១ ផ្ទះសំណាក់យីហោរ ណានណាន ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង ០២នាក់ នេះ មាន៖

១/ ឈ្មោះ នាង ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ
២/ ឈ្មោះ ញាណ ផាហ៊ុម ភេទស្រី អាយុ ២០ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!