ព្រឹតិ្តការណ៍ថ្មីៗ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន២,០៤៥,០០០រៀលត្រូវបាននាំទៅប្រគល់ជូនមេបញ្ជាការរងក្រុងច្បារមនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

3 ខែ មុន 474 តូ សុផល

កំពង់ស្ពឺ៖ លោក ហង្ស សុលីន មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមនដែលមានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៏ត្រី សោម សាម៉ុន មេបញ្ជាការរងតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីឧបត្ថមដល់ការសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះលោក ហង្ស សុលីន និងឲ្យប្រឹងប្រែងថែរក្សាសុខភាព ដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ សូមឲ្យទេវតាឆ្នាំថ្មីតាមថែរក្សាបីបាច់រូបលោក និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ រកទទួលទានមានបាន ជៀសផុតពីឧបទ្រុបចង្រៃ រស់នៅប្រកបដោយសុខដុមរម្យនាជារៀងដរាប ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ