ព្រឹតិ្តការណ៍ថ្មីៗ

យកអំណាច ចៅហ្វាយខេត្តសៀមរាប កាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល

1 សប្តាហ៍ មុន 2843 តូ សុផល

សៀមរាប៖ តាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន បានឱ្យដឹងថាក្នុងខណៈដែលសមត្ថកិច្ចកំពុងមមាញឹកក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋនាឱកាសបុណ្យអង្គរសង្ក្រាននោះ មេឈ្មួញឈើល្បីឈ្មោះប្រចាំខេត្តសៀមរាម បានខិតខំប្រតិបត្តិការណ៍ដឹក ឈើប្រណិតយ៉ាងគគ្រឹកគគ្រេង ពីព្រះវិហារ មកកាន់ទឹកដីសៀមរាប បានយ៉ាងរលូន ដោយយកឈ្មោះចៅហ្វាយខេត្តសៀមរាប និងមេរដ្ឋបាលព្រៃ ឈើ ខេត្តសៀមរាប មកកន្លាចសមត្ថកិច្ច ដោយអះអាងថា ជាបងប្អូនធម៌ ។

សេចរាយការណ៍បានឱ្យដឹងទៀតថា មេឈ្មួញដុះស្លែដ៍មានឥទ្ធិពល ឈោ្មះលោកលី ចិនណា នេះបានយកបងធម៌ប្អូនធម៌ជាមួយលោកម៉ុង ប៊ុនលីម ដែលពួកគេគឺជាមេរដ្ឋបាលព្រៃឈើនៅក្នុងខេត្តសៀមរាបនេះ និងលិង្គ សុខខា ជាមនុស្សដ៍មានឥទ្ធិពល ក្នងការការពារមុខរបរដឹកឈើរបស់ខ្លួន។

ប្រភពបានឱ្យដឹងទៀតថា លោកលោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងលោកលិង្គ សុខខា គឺជាអ្នកបើកដៃអោយលោកលី ចិនណា ដែលជាមេឈ្មួញដឹកឈើមិនខ្លាចអ្នកណាសោះនៅអណាចក្រខេត្តសៀមរាបនេះបានលើកដាក់ឈើប្រណិតៗនិងដឹកចេញពីចំណុចព្រំប្រទល់ខេត្តព្រះវិហារ នៅត្រង់ចំណុចអូប្រាំព្យាម មកស្រុកស្វាយ លើខេត្តសៀមរាបបានយ៉ាងរលូនគ្មានសម្ថកិច្ចណាបង្ក្រាបឡើយ ដោយ សារតែមន្ត្រីសមត្ថកិច្ចថ្នាក់ក្រោម ត្រូវមេឈ្មួញនេះនេះយកដុល្លារ បិតភ្នែក បិតច្រមុះ ញាត់មាត់ពួកគេមុនរួចទៅហើយ ។

គេថាសមត្ថកិច្ចនៅតាមតំបន់មួយចំនួនបាន ស្តាប់បង្គាប់លោកទាំងពីរខាងលើនេះណាស់ ហើយជាពិសេសលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយ លើឈ្មោះទី ឡយ បានត្រឹមដាក់កូនចៅចាំរាប់ក្បាលឡានយកលុយមិនដែលបានបង្ក្រាប់សោះព្រោះខ្លាចអំណាចលោក លី ចិនណា ជាមេឈ្មួញដ៍មានឥទ្ធិពល នេះណាស់។

បើតាមប្រជាពលរដ្ឋក៍ដូចសមត្ថកិច្ច និងមន្ត្រីរាជការមួយចំនួនបានលើកឡើងថា មេឈ្មួញឈើ លី ចិនណា រូបនេះធ្វើសកម្មភាពដឹកឈើ នៅក្នុងអណាចក្រខេត្តសៀមរាបនេះ ហាក់បំពេញមុខមាត់ចៅហ្វាយខេត្ត លើក ឃឹម ប៊ុនសុង សម្បើមណាស់ មិនដឹងជាគាត់ ជូនទឹកតែ ទឹកស្ករ ដល់ចៅហ្វាយខេត្តនេះប៉ុន្មានទេក្នុង១ខែៗនោះ ។ អ៊ីចឹងហើយទើបមេឈ្មួញនេះ តែងតែយកឈ្មោះ ចៅហ្វាយខេត្ត មេព្រៃឈើខេត្ត បង្អួតប្រាប់គេ ឯងថាខ្លួនជាមនុស្ស ស្និទ្ធនិងចៅហ្វាយខេត្ត។

ពាក់ព័ន្ធនិងករណីនេះអង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកចៅហ្វាយខេត្ត និងលោកនាយករដ្ឋបាលព្រៃឈើខេត្តបានទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ