ព្រឹតិ្តការណ៍ថ្មីៗ

វិប្បត្តិសារីមួយជីវិត ក្មេងប្រុសជាង១ខួប ធ្លាក់ចូលកាំម៉ូតូស្លាប់ ទាំងវេទនា! 

1 សប្តាហ៍ មុន 445 តូ សុផល

ព្រៃវែង ៖ វាពិតជាអាសូរនិងរន្ធត់យ៉ាងខ្លាំងនៅពេលបានឃើញទិដ្ឋភាពជាក់ស្តែងលាយឡំនិងសំឡេងស្រេកទ្រហោរយំយ៉ាងខ្លាំង ដោយតែកូនង៉ែតដែលទើបតែមានអាយុ ជាង១ខែ បានធ្លាក់កៀបជាប់ក្បាល់និងកាំម៉ូតូ បណ្តាល់ឱ្យស្លាប់ភ្លាមៗខណៈដែលម្តាយកំពុងតែបីនៅនិងដៃហើយធ្វេសប្រហែស ក្នុងគ្រាដែលប្តីកំពុងឌុបម៉តូនោះ។

ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពី វេលាម៉ោង 08ព្រឹក ថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៨នេះ នៅចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងលើផ្លូវក្រាលកៅស៊ូ។

សេចក្តីរាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់បណ្តាលអោយ ស្លាប់ក្មេង១នាក់ ឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ 1ខែកន្លះ មាន ឪពុកឈ្មោះ អូន អេង អាយុ29ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ 19ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សេចក្តីរាយការណ៍ឱ្យដឹងថា មូលហេតុ ម្តាយខ្វះការប្រុងប្រយ័ត្ន ដែលបណ្តាលអោយកន្សែងដែលកំពុងរំកូនតូចនោះរម៉ូរចូលកាំម៉ូតូចូលទាំងកូន បណ្ដាលអោយកៀបក្បាកស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

នេះគឺជាមេរៀនផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ