ព្រឹតិ្តការណ៍ថ្មីៗ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឱ្យមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយ

5 ខែ មុន 67 តូ សុផល

ខេត្តកណ្ដាល៖ កាលពីថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំរកា ព.ស២៥៦១  ភ្នំពេញ.ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨លោក អន ដាវុធ ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ចូលរួមពិធីសម្ភោធឡើងអគារថ្មីទីស្តីការក្រសួង ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ និងពិធី ជប់លឿងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាពសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ នន្ទិយោ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល និងឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រោយពីការប្រារព្វពិធីក្រុងពាលីចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវអាគារការិយាល័យថ្មី មានកម្ពស់ប្រាំជាន់ បំពាក់ដោយម៉ាស៊ីនត្រជាក់ មានសាលប្រជុំ ធំទូលាយប្រកបដោយផាសុខភាព មានទីតាំងឋិតនៅក្នុងទីស្តីការក្រសួង អាចជួយ សម្រួលដល់ការ បំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគំនិតផ្តួចផ្តើមកំណែទម្រង់ស៊ីជម្រៅរបស់ ក្រសួង។

ថ្លែងទៅកាន់តែមន្ត្រីរាជការនៅមុនពិធីជប់លៀងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី សារសំខាន់នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានអ្វីៗ គ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឱ្យមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បី ជួយជ្រោមជ្រែងអភិវឌ្ឍប្រទេសជាតិជាទីស្រឡាញ់របស់យើងឲ្យឈានឆ្ពោះទៅរកភាព សំបូរសប្បាយរុងរឿង ដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ