ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ

8 ខែ មុន 90 តូ សុផល

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២,លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមសម្ដេចប្រកបដោយ ពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ដ៏ធំធេងថ្មីៗថែមទៀត។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ លោកជំទាវ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូនសម្ដេចព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!