ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំង PM ឆ្មក់បង្ក្រាប់ទីតាំងស្តុកឈើដ៍ធំរបស់មេឈ្មួញដុះស្លែប្រចាំស្រុកស្នួល សង្ស័យតែ….?

1 ខែ មុន 221 តូ សុផល

ក្រចេះ ៖ ទីតាំងស្តុកឈើប្រណិតដ៍ធំមួយកន្លែងនៅស្រុលស្នួលត្រូវបានកម្លាំងកងរាជអាវុអហត្ថ ចុះបង្ក្រាបនៅថ្ងៃទី ១២​ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី រសៀល ប៉ុន្តែប្រតិបត្តិការណ៍នេះ ពួកឈ្មួញ ហាក់ទទួលបានដំណឹងមុនទើបពួកគេរត់គេចខ្លួនបាត់អស់ ចាប់បានតែរថយន្តធំៗដឹកឈើ និងឈើប្រណិតមួយចំនួន។

តាមសេចក្តីរាយការណ៍បឋម បានបញ្ជាក់ថា ប្រតបត្តិការណ៍បង្ក្រាបទីតាំងឈើនេះធ្វើឡើងដោយកងកម្លាំងអាវុអហត្ថខេត្ត សហការណ៍ជាមួយកម្លាំងអាវុអហត្ថស្រុកស្នួលចំនួន ១៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ ឯក ឯម សុវណ្ណា មេបញ្ជាការរងខេត្ត ទទួលការងារយុត្តិធម៌ ចុះបង្រ្កាប បទល្មើសព្រៃឈើ នៅចំណុចឃ្លាំង របស់ឈ្មោះ ម៉ៅ ភេទប្រុស រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលស្ថិតនៅទីតាំង ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

បើតាមសេចក្តីរាយការណ៍ ពីកន្លែងទីតាំងកើតហេតុបានបញ្ជាក់ថា ប្រតិបត្តិការណ៍នេះ កម្លាំងអាវុធហត្ថ ចាប់ឃាត់បានរថយន្ដ ០៧គ្រឿង ដែលស្ដុកឈេីប្រភេទសុក្រមឡាំងមួយចំនួន ។

សេចក្តីរាយការណ៍បន្ថែមថា ចំណែកម្ចាស់ទីតាំង និងអ្នកបើកបររត់គេចខ្លួនបាត់អស់ នេះអាចមានអ្នកលួចរាយការណ៍ទៅចំណុចទីតាំងនោះមុន ទើបធ្វើឱ្យពួកគេ គេចច្លួនបានមុនពេលសមត្ថកិច្ចចុះទៅដល់ ។

នេះគឺជាការបង្ក្រាបទីតាំងស្តុកឈើដែលមានលក្ខណៈទ្រុងទ្រាយធំរបស់ឈ្មួញឈើដុះស្លែ ប្រចាំស្រុលស្នួលនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ