ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនបានចំនួន២នាក់

4 ខែ មុន 773 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥:៣០នាទីកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរបួសដៃ ) ប្រព្រឹត្តនៅមុខផ្ទះលេខ២ ផ្លូវលេខ៥៩២ ក្រុម ទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
ទី១-ឈ្មោះ ឡាង សុភក្ត្រា ហៅ ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៤E០ ផ្លូវលំ សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ឡេង ម៉ានិត ហៅ បី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១B វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវ លេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ជា ហ្គេកលាង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សី រាជធានីភ្នំពេញ រងរបួសបាតដៃ ទាំងសងខាង ។

វត្ថុតាងចាប់យកមាន៖

កាបូបស្ពាយមួយម៉ាក HERMÈS ពណ៌ប្រផេះ ក្នុងនោះមាន៖ មានកូនកាបូបដៃមួយមានលុយចំនួន១២០០$ (មួយពាន់ពីររយដុល្លារសហរដ្ឋ អាមេរិក) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ប័ណ្ណសំគាល់ យានយន្តមួយសន្លឹក , កាតATM អេស៊ីលីដាមួយសន្លឹក (ជារបស់ជន រងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) ។

ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2017 ពណ៌ក្រហម-ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1DB-7386 មានលេខតួ និងលេខម៉ាស៊ីន: 324058 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។

សមត្ថកិច្ចប្រាប់អោយដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥:៣០នាទី ជនរងគ្រោះឈ្មោះ ជា ហ្គេកលាង បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ផ្កាឈូក ចេញពីម្ដុំស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ លេខ៥៩២ ពីលិចទៅកើតក្នុងគោលបំណងទៅផ្សារ BS នៅខាងលិចផ្សារថ្មី លុះពេលជនរងគ្រោះជិះមកដល់ចំណុចមុខផ្ទះលេខ២ ផ្លូវលេខ៥៩២ ក្រុម ទី៥៣ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ឡាង សុភក្ត្រា ហៅ ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ទីទី ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិខ្មែរ រួមនិងបក្សពួក០៤នាក់ទៀត ជិះម៉ូតូចំនួន ០៣គ្រឿង ម៉ាក Suzuki Nex ពីរគ្រឿង ពណ៌សមួយគ្រឿង និង ពណ៌ក្រហម-លាយខ្មៅមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក Yamaha QBig ពណ៌ប្រផេះ មិនច្បាស់ស្លាក លេខ ភ្លាម នោះជនសង្ស័យឈ្មោះ ឡាង សុភក្ត្រា ហៅ ត្រា ជាអ្នកបើកម៉ូតូ និងឈ្មោះ ទីទី ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិះខាងក្រោយ បានជិះមកពីក្រោយខាងឆ្វេងដៃជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះតែឆក់ មិនបានសំរេចដោយជនរងគ្រោះព្យាយាមទាញយកកាបូប មកវិញ បណ្ដាលឲ្យដួលម៉ូតូរបស់ជនរងគ្រោះមានរបួសបាតដៃទាំង សង ខាង ចំណែកជនសង្ស័យឈ្មោះ ឡាង សុភត្រ្តា និងឈ្មោះ ទីទី ក៏ដួលម៉ូតូដែរ ហើយជនសង្ស័យឈ្មោះ ទីទី ក៏រត់ឡើងជិះម៉ូតូបក្សពួកគ្នាវាដែលជិះបិទគូថ ពីខាងក្រោយរួចនាំគ្នាជិះគេចខ្លួន បាត់ទៅ ចំណែកជនសង្ស័យឈ្មោះ ឡាង សុភត្រ្តា ហៅ ត្រា ក៏ត្រូវបានកំលាំងសមត្ថកិច្ចយើងជួយអន្តរាគមន៍ឃាត់ខ្លួន រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡាង សុភត្រ្តា ហៅ ត្រា ផ្អែកតាមការចង្អុលបង្ហាញរបស់ជនសង្ស័យរូបនេះ និងសមត្ថយើងបានបង្ហាញ រូបថតមុខសញ្ញាល្មើសគ្រប់គ្រង់នៅតាមសាលារៀនដែលសមត្ថកិច្ចគ្រប់គ្រង់ រហូតមកដល់វេលាម៉ោងប្រហែល ១៨:៣០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ ឡេង ម៉ានិត ហៅ បី ជាបក្សពួកឈ្មោះ ឡាង សុភត្រ្តា និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2017 ពណ៌ក្រហម-ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1DB-7386 មានលេខ តួ និងលេខ ម៉ាស៊ីន: 324058 (ដែលជនសង្ស័យឈ្មោះ ឡាង សុភត្រ្តា ជិះធ្វើសកម្មភាព) ឃាត់នៅចំណុចផ្លូវ លេខ២៦១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយ ក្នុងពេលធ្វើសកម្មភាពជនសង្ស័យឈ្មោះ ឡេង ម៉ានិត ហៅ បី ជាអ្នកជិះម៉ូតូម៉ាក Yamaha Qbix ពណ៌ប្រផេះ បិទគូទពីក្រោយជាមួយបក្សពួកឈ្មោះ ឌឿក ផល្លី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យឈ្មោះ ឌឿក ផល្លី ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ឡេង ម៉ានិត ជាអ្នកជិះពីខាងក្រោយ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ