ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ គោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា!

3 ខែ មុន 236 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស

និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១២ ចំណុះរាជធានីភ្នំពេញ ទៅគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ គ្រិស្តសករាជ២០១៨។

សូមគុណបុណ្យព្រះរតនៈត្រៃយ៍ បារមីវត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា លោកនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងកូនចៅ សាច់ញាតិទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ជាសះស្បើយអស់ជម្ងឺទាំងពួង ដើម្បីបន្តដឹកនាំអង្គភាពកងរាជអាវុធហត្ថ ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងរុងរឿងតរៀងទៅ និងស្ថិតនៅជាម្លប់ដល់កូនចៅគ្រប់គ្នាជារៀងរហូត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ