ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

11 ខែ មុន 117 តូ សុផល

ភ្នំពេញ៖នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០,៣០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ សរុបចំនួន ៧៦នាក់ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក មេបញ្ជាការរង និងលោកប្រធាន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌផងដែរ ។

ក្រោយការសំណេះសំណាលផ្តាំផ្ញើរួចមក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ បានប្រគល់ថវិកាជូនកងកម្លាំងទាំង ៧៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល សរុបចំនួន ៣,០៤០,០០០រៀល ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!