ព្រឹតិ្តការណ៍ថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះណែនាំគ្រប់ទីតាំងលក់សំបុត្ររថយន្តក្រុង និងចំណតរថយន្តតាក់ស៊ី កុំឲ្យឡើងថ្លៃ គោរពច្បាប់ចរាចរ និងដឹកហួសកំណត់សំពីងសំពោង

5 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរង និងលោក ប្រធានប្រជាការពារស្តីទី ចុះអប់រំណែនាំគ្រប់ទីតាំងអាជីវកម្មលក់សំបុត្ររថយន្តក្រុង ចំណតរថយន្ដតាក់ស៊ី និងសេវាកម្មដឹកអ្នកដំណើរទាំងអស់ក្នុងមូលដ្ឋាន កុំឲ្យមានការតំឡើងថ្លៃដឹកជញ្ជូន កុំឲ្យដឹកជញ្ជូនលើសចំណុះ លើសទ្រុងខុសបច្ចេកទេស និងត្រូវគោរពឲ្យបាននូវច្បាប់ចរាចរណ៍ជាធរមាន ដើម្បីសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ជាពិសេសបញ្ជាសបាននូវគ្រោះថ្នាក់ជាយថាហេតុ ដែលស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ