ព្រឹតិ្តការណ៍ថ្មីៗ

សណ្ឋាគារខេមរា១បាត់ដំបងកំពុងលាក់បាំងករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់លេខ៣២១

2 សប្តាហ៍ មុន 340 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បាត់ដំបង៖ លោកមេការសណ្ឋាគារ ខេមរា១ បាត់ដំបងកំពុងព្យាយាមលាក់បាំងព័ត៌មានក្រោយពីមានស្ត្រីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លេខ៣២១ ដោយមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចលួចដឹកសពចេញពីសណ្ឋាគារយ៉ាងស្ងាត់ៗដូចចោរលួចសេះសូម្បីតែសន្តិសុខឬបុគ្គលិកធ្វើការនៅទីនោះមួយចំនួនក៍មិនដឹងអំពីហេតុការណ៍នេះផងដែរ។

 

ពិតជាគួរអស់សំណើចសណ្ឋាគារដ៍ល្បីមួយនេះមានមេការឬបុគ្គលិកពរពេញទៅដោយចំណេះដឹងខ្ពស់ប៉ុន្តែហាក់បីដូចជាអន់ពេកហើយគ្រាន់តែអ្នកសារព័ត៌មានចូលជួបនិងសុំការបំភ្លឺអំពីករណីនេះបែជានាំគ្នារត់គេចមិនហ៊ានបកស្រាយការពិត។

 

តើករណីនេះលោកមេការឬអ្នកគ្រប់គ្រងសណ្ឋាគារខេមរា១ បាត់ដំបង អាចលាក់បាំងជិតដែរឬទេ?

ករណីនេះបានលេចលឺឡើងនិងផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១៧ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលមានទីតាំងនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖សពស្ត្រីដេកស្លាប់នៅក្នុងបន្ទប់នោះឈ្មោះ សុខ ចាន់ភក្តី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ អូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានអះអាងថាស្រ្តីរូបនោះបានស្លាប់ដោយជំងឺរបស់ខ្លួនឬអាចនិយាយបានថាជំងឺគាំងបេះដូង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ