ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

6 ខែ មុន 278 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំនុចមុខផ្ទះលេខ២៨១៤ ផ្លូុវជាតិលេខ៥ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌរស្សីកែវ។

លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌរស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ យោងតាមដីកាបង្គាប់លេខ ៥៦៩ត/ព្រ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ​ចេញដោយលោកសាន សុផាត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីអធិការដ្ឋានបានទទួលដីកានោះហើយ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តទោសតាមដីកា។ ជនល្មើសត្រូវបានឃាត់ខ្លួននោះមានឈ្មោះ សុឹម យូសុះ ភេទប្រុស អាយុ៥១ឆ្នាំមុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៨១៣ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ​(គ្មានសារធាតុញៀន)​ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុនដែប្រព្រឹត្តនៅចំនុចភូមិខ្យាង ឃុំស្វាយ្សរុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ