ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋថា៖ ផ្លូវបេតុងមួយខ្សែក្នុងរាជធានីភ្នំពេញ ជាផ្លូវមរណៈ?

2 ខែ មុន 1789 តូ សុផល

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ផ្លូវថ្នល់ និង ស្ពាន ទូទាំងប្រទេស ត្រូវបានកសាងឡើង វិញ ទាំងនេះជាសមិទ្ឋិផលជាតិដែលយើងទាំងអស់គ្នាឃើញនឹងភ្នែកស្រស់ៗ។

ដោយឡែក បើយើងក្រឡេកមកមើលក្នុងរាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១២វិញ ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវបេតុង ផ្លូវថ្នល់ ប្រព័ន្ធលូ ប្រឡាយ សួនច្បារ សំណង់អគារធំៗ ខុនដូ បុរីផ្ទះល្វែង ភូមិគ្រឹះ មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យជាបន្តបន្ទាប់។ សមិទ្ធផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេសកម្ពុជាអោយមានសុខសន្តិភាព ស្ថេរភាពនយោបាយ រហូត ធ្វើអោយប្រទេសមហាអំណាចជាច្រើនចូលមកដាក់ទន់វិនិយោគ ដូចជារោងចក្រ សហគ្រាស ពាណិ ជ្ជកម្ម ឧស្សាហកម្ម ជាច្រើនផងដែរ។

ទន្ទឹមនិងការអភិវឌ្ឍន៍នេះ មានចំណុចចន្លោះប្រហោងខ្លះ ធ្វើអោយប្រជាពលរដ្ឋមានការ អាក់អន ស្រពន់ចិត្តនិងមន្ត្រីជំនាញ ឬស្ថាបនពាក់ព័ន្ធមួយចំនួនដែលបានធ្វើតាមអំពើចិត្តខ្វះការពិចារណា (គូរមុនគិត) ដែលនាំហានិភ័យបណ្តាលមានគ្រោះថ្នាក់ស្លាប់ និងរបួសជាដើម។ បណ្តោយផ្លូវបេតុង សង់ថ្មីភ្ជាប់ពីផ្លូវលេខ ១០១៩ ទៅកាន់ផ្លូវវេងស្រេង (ផ្លូវណតប្រ៊ីដ) ដែលទើបតែស្ថាបនារួចរាល់កាល ពីថ្មីៗនេះ មានចម្ងល់ និងមតិលើកឡើងជាច្រើន ជុំវិញនិងបច្ចេកទេសរបស់មន្ត្រីជំនាញ ដែលនឹកឃើញ ធ្វើឡើងហាក់មិនបានគិតគូរជាមុន។

សូមអានមតិពលរដ្ឋខាងក្រោម៖

មិននឹកស្មានដល់ថា រឿងបែបនេះអាចកើតមានឡើងសោះ ! តើមុននឹងស្ថាបនាផ្លូវនេះ មានបានគិត ដល់ចំណុចនេះដែរឬទេ? បង្គោលនេះគួរណាស់ត្រូវដកចេញ មុននឹងចាក់បេតុងលើផ្លូវមួយខ្សែនេះ មិនមែនទុកអោយបង្គោលភ្លើងមួយដើម ក្លាយជាឃាតករសម្លាប់មនុស្សបែបនេះទេ? តើអាចនៅមាន មនុស្សបន្ទាប់ដែរឬទេ បើបង្គោលនេះនៅតែឈរចំកណ្តាលផ្លូវបែបនេះ ?

មតិផ្សេងទៀតលើកឡើងថា “ ផ្លូវនេះខ្ញុំគិតម្តងហើយម្តងទៀត ថាតើគេគួរគិតដូចម្តេច បើបង្គោល ភ្លើងនៅចំកណ្តាលផ្លូវដូច្នេះ? អ្នកបើកបរគួរប្រុងប្រយ័ត្នឱ្យខ្ពស់បំផុតអំពីគ្រោះថ្នាក់ ចៀសវាងដូចគាត់ សូមជួយពិចារណាផងទាន!”

Facebook ឈ្មោះ Cheang Bora មានបងប្អូនយ៉ាងច្រើនបានរិះគន់ អំពីការពង្រីក ផ្លូវ  ១០១៩ បណ្តាលឲបង្គោលភ្លើងនៅចំកណ្តាលផ្លូវ ហើយវាបណ្តាលឲគ្រោះថ្នាក់បំផុត គឺត្រឹមត្រូវ ខ្ញុំឯកភាព សំរាប់ប្រជាពលរដ្ឋនៅតំបន់ភូមិសាស្ត្រគាត់បានដឹងអញ្ចឹងគាត់ធ្វើដំណើរអាចសុវត្ថិភាព ប៉ុន្តែសំរាប់បងប្អូនធ្វើដំណើរមកពីឆ្ងាយ ឆ្លងកាត់ម្តងម្កាល ជាពិសេសបងប្អូនដែលស្រវឹងហើយបើកបរ គឺអាចទទួលគ្រោះថ្នាក់រហូតបាត់បង់ជីវិត ។

ចំពោះដំណោះស្រាយមិនលំបាកឡើយគ្រាន់តែប្តូរទីតាំងបង្គោលភ្លើងមកដាក់កណ្តាលទ្រូងផ្លូវបែងចែកចរាចរណ៏ទៅនិងមក គឺជាដំណោះស្រាយសុវត្ថិភាពហើយ ។

គួររំលឹកដែរថា កាលពីថ្មីៗនេះ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូប៉ះនិងបង្កោលភ្លើងដែល ខាង ស្ថាបនជំនាញរក្សាទុកស្ទើតែពាក់កណ្តាលផ្លូវ។

ថ្វីបើមានចង្ងល់លើកឡើង តាមរយៈ Group whatsapp ឬ មានការបង្ហោះតាមបណ្តាញសង្គម Facebook ចោទសួរទៅមន្ត្រីជំនាញ ឬស្ថានបនពាក់ព័ន្ធទាំងអស់ តែរហូតមកដល់មាន អ្នកស្លាប់ ដោយសារផ្លូវនេះ មិនទាន់ឃើញមាន មន្ត្រីរូបណាចេញបកស្រាយឡើយ ឬមួយចាំមន្តរាយច្រើន ជាងនេះ?

ពលរដ្ឋសង្ឃឹមថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យឡើងវិញផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ