ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តលុចសុីសបុកម៉ូតូ១គ្រឿងពេញទំហឹងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

2 សប្តាហ៍ មុន 122 តូ សុផល

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍១ករណី បានកើតឡើង រវាងរថយន្ត Luxus RX 300 និងម៉ូតូម៉ាកហុងដាវេវបណ្តាលអោយបុរសវ័យចំណាស់ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨​ នៅចំនុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុរថយន្តLuxus RX 300 បើកបរដោយឈ្មោះថន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅខេត្តប៉ៃលិន ខណះកំពុងបើកបរស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកខាងលើបើកបរដោយឈ្មោះចាន់ ឈូក ភេទប្រុស អាយុ៧០ឆ្នាំរស់នៅភូមិកើតហេតុបើកបរបញ្ច្រាស់ទិសគ្នាក្នុងទៅដៅពីត្បូងទៅជើងបានបត់ទៅខាងឆ្វេងដៃពីមុខរថយន្តគោលបំណងចូលរួមពិធីសូត្រមន្តលើករាសីនៅផ្ទះឈ្មោះណេង ណាត មិនប្រុងប្រយ័ត្នក៍បុកពេញទំហឹងបណ្តាលអោយជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនរីឯរថយន្តនិងម៉ូតូត្រូវនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ