ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនម្ចាស់ភោជនីយ៍ដ្ឋាន SOUL TRAIN REGGAE BAR រួមទាំងបុគ្គលិក ០៤នាក់ ទៅតុលាការពីបទរក្សាទុកចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

4 ខែ មុន 196 តូ សុផល

ខេត្តសៀមរាប៖ យោងទៅតាមលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា បានអោយដឹងថា សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា កញ្ឆាក្រៀមចំនួន ០៧កញ្ចប់ស្មើនឹងទំងន់ ២១,៥២ក្រាម(ទំងន់សុទ្ធ) កញ្ឆាមូរជាបារីចំនួន ២៥ដើម ដើមកញ្ឆាត្រាំជាមួយស្រាចំនួន ១០ដប ដើមកញ្ឆាស្រស់ចំនួន ០១ថង់ដើមកញ្ឆាស្ងោររួចចំនួន ០១ថង់ ទឹកកញ្ឆាចំនួន ០២ដប និងទូរស័ព្ទចំនួន ០៣គ្រឿង ។

ក្រោយពីការសាកសួរ ស៊ើបអង្កេតរួចមក សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ