ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ករណី ឆក់កាបូប ជនបរទេស!

1 ខែ មុន 761 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី11.04.2018 វេលាម៉ោង15និង30នាទី កំលាំងប៉ុស្តិ៍នគរបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន02នាក់

ទី១ ឈ្មោះ អឿ វុត្ថា ភេទប្រុស អាយុ30ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំសាលាពញក្រែក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ (ជាអ្នកបេីកម៉ូតូ)

ទី៣ ឈ្មោះ មាស ធារ៉ា ភេទប្រុស អាយុ20ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ (ជាអ្នកធ្វេីសកម្មភាព) ពីបទលួចមានស្ថានទម្ងន់ទោស ប្រេីអំពេីហឹង្សា (ឆក់ទូរសព្ទ័ដៃ)កាលពីថ្ងៃទី11.04.2018 វេលាម៉ោង15 និង 00នាទី នៅចំនុច ខាងកេីតប្រេសនីយិ៍កម្ពុជា ផ្លូវ102 ភូមិ5សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ជនរងគ្រោះឈ្មោះ SCHNITTMAN SUZANNE GEHRING ភេទស្រី អាយុ71ឆ្នាំ ជនជាតិ USA មុខរបរទេសចរណ៍ ស្នាក់នៅលេីកប៉ាល់ទេសចរណ៍ បន្ទប់លេខ117 ផ្លូវព្រះសុីសុវត្ថិ ភូមិ8 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកNex ពណ៏ស លេខតួ និងលេខម៉ាសុីន317308 ពាក់ផ្លាកលេខតាកែវ 1N -1877 និងទូរសព្ទ័ដៃ01គ្រឿងម៉ាកអាយហ្វូន5 ពណ៏ទឹកមាស (ជារបស់ជនសង្ស័យឈ្មោះមាស ធារ៉ា) និងទូរសព្ទ័ដៃ 01 គ្រឿងម៉ាក HUAWEI ពណ៏មាស (ជារបស់ជនសង្ស័យឈ្មោះអឿ វុត្ថា)។

បច្ចុប្បន្ន កំលាំងកំពុងធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង02នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ