ព្រឹតិ្តការណ៍ថ្មីៗ

ពិធីជួបសំណេះសំណាលនិងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន១៥០នាក់ក្នុងខណ្ឌសែនសុខ

1 ខែ មុន 114 តូ សុផល

ភ្នំពេញ ៖នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ លោក ហោ វាសនា អភិបាលរង

តំណាង លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិខណ្ឌសែនសុខ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានធ្វើពិធីជួបសំណេះសំណាល​ និងបំពាក់មេដាយការពារជាតិ​ ជូនអតីតយុទ្ធជន​ចំនួន១៥០នាក់ក្នុងខណ្ឌសែនសុខ ដែលប្រារព្វទៅ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ថ្លែងនាឱកាសនេះ លោក ហោ វាសនា ដេីម្បីឆ្លេីយតបទៅនឹងគុណបំណាច់​ដ៏ថ្លៃថ្លារបស់​បងប្អូនអតីតយុទ្ធជន​​ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​រំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ធ្វេីឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចំរេីនរហូតដល់សព្វថ្ងៃនេះ ដូច្នេះរាជរដ្ឋាភិបាល បានសម្រេចផ្តល់​គ្រឿងឥស្សរិយយស​​ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខណ្ឌសែនសុខ ចំនួន១៥០គ្រឿង​ ក្នុងនោះមានមេដាយមាស​​ ចំនួន០៥ គ្រឿង មេដាយប្រាក់ចំនួន​​៧៦គ្រឿង​​ និងមេដាយសំរិទ្ធិ​​ចំនួន​៦៩គ្រឿង​ រួមជាមួយថវិការចំនួន៥០០០០រៀលក្នុងម្នាក់ៗ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ