ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារអតីតយុទ្ធជន នៅស្រុកតំបែរ ទទួលថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ពីតំណាង លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន

2 ខែ មុន 52 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨

លោកវរសេនីយ៍ទោ បួនសេង សុពិសិដ្ឋ សមាជិកលេខាធិដ្ឋាន ស.អ.ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និង ក្រុមការងារ ស.អ.ក ខេត្ត ស្រុក ឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល យកទៅប្រគល់ជូនគ្រួសារសពលោកស្រី ពុធ ភិន ជាសមាជិក ស.អ.ក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដោយរោគាពាធ នៅភូមិស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ​ ហាក់ សាវ៉ាត ភេទប្រុស ត្រូវជាកូន។

ក្នុងឱកាសនោះផងដែរក្រុមគ្រួសារសពបានថ្លែងអំណរគុណ​ ដល់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​តែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន​ និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ