ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

2 សប្តាហ៍ មុន 82 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ម៉ោង ៨:៣០នាទីនៅសាលប្រជុំសាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីគណៈអភិបាល, លោកគណៈនាយករដ្ឋបាល, លោកអធិការខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីប្រធានផ្សារទាំង៣, លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោកនាយប៉ុស្តិ៍ទាំង១១។

របៀបវារៈស្ដីពី៖
១. ការរៀបចំសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំថ្មី។
២. ការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី *”សង្ក្រាន្តវត្តភ្នំ”* ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ នៅបរិវេណរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ