ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សខណ្ឌ សង្កាត់ ភូមិ សរុបចំនួន ៣០១នាក់

2 សប្តាហ៍ មុន 53 តូ សុផល

ភ្នំពេញ៖នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥,៣០នាទីរសៀល

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ មានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សខណ្ឌ សង្កាត់ ភូមិ សរុបចំនួន ៣០១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកាក្រុមការងារចុះជួយខណ្ឌ សង្កាត់ ភូមិ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ទាំង១១ ផងដែរ ។ នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចបានឧបត្ថម្ភដល់សមាជិកសមាជិកាម្នាក់ៗចំនួន១០០.០០០,០០រៀល និងបានឧបត្ថម្ភមន្ត្រីប្រចាំស្នាក់ការគណបក្សខណ្ឌចំនួន០៦នាក់ ក្នុងម្នាក់ៗចំនួន២០០.០០០,០០រៀលផងដែរ។ សរុបអស់ថវិកាចំនួន ៣១.៣០០.០០០,០០រៀល។

ជំនួសមុខអោយសមាជិកសមាជិកានៃអង្គពិធីទាំងមូល ខ្ញុំបាទសូមប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះសម្តេចនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ