ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចោរកម្ម(លួចម៉ូតូ)

3 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ នៅអង្គារ ១០រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២:១០នាទី

កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្ដែងពីបទ លួច (លួចម៉ូតូ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួលលេខ១៤ CEOZ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ទីរួមខេត្ត កំពង់ឆ្នាំង ។

ជនរងគ្រោះ ឈ្មោះ អ៊ុត កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនលក់ទូរស័ព្ទដៃ OPPO ស្នាក់នៅផ្ទះជួលលេខ១៤ CEOZ ផ្លូវ លេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖
ដែកសំប៉ែតសំរាប់កាច់កម៉ូតូចំនួន០១ , សោរខ្សៀរលេខ៨ ចំនួន០១ , ដែកតូចចុងស្រួចសំរាប់ឆ្កឹះចំនួន០១ និងកូនកាំបិត ចុងស្រួចបត់ចំនួន០១ (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួច ) ។
ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy I ស៊េរី2012 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AU-8720 ដែលមានលេខតួ និងលេខម៉ាស៊ីន: 8003036 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួច ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពអោយដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១:៣០នាទី ជនរងគ្រោះឈ្មោះ អ៊ុត កញ្ញា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy I ស៊េរី2012 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AU-8720 របស់ខ្លួនមកពីកម្មពិធីជប់លៀងវិញ បានយកម៉ូតូមកចតទុកនៅខាងមុខបន្ទប់ជួលផ្ទះលេខ១៤ CEOZ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយជនរងគ្រោះបានចាក់សោរកម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងបន្ទប់ជួលខ្លួនស្នាក់នៅ រហូតដល់ម៉ោងប្រហែល ២១:២០នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ សេង រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះរួចអូសចេញបាន ប្រហែល១០ម៉ែត្រ ស្រាប់តែជនរងគ្រោះក៏លឺសូសំលេងអូសម៉ូតូក៏ចេញមកឃើញជនសង្ស័យក៏ស្រែកថាចោរៗក៏ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង ( ម៉ូតូជនរងគ្រោះ ) យកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សេង រិទ្ធ ហៅ រិទ្ធ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ