ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស២នាក់ស្លាប់និងរបួសជាង២០នាក់ ដោយរថយន្តក្រុមហ៊ុន ស៊ុនអ៊ូខុង ដឹកអ្នកដំណើរក្រឡាប់នៅសៀមរាប

1 ឆ្នាំ មុន 258 tnn_admin

សៀមរាប៖ យ៉ាង​ហោច​ណាស់​មានមានមនុស្សស្លាប់ចំនួន២​នាក់​ និងរបួសធ្ងន់ស្រាលជាង២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងដោយរថយន្តទេសចរណ៍ដឹកអ្នកដំណើរ ក្រុមហ៊ុន ស៊ុនអ៊ូខុង ធន់ធំពាក់ស្លាកលេខភ្នំពេញ​3D-5280​ពណ៌សខៀវ​​ បើកបរជ្រុលចង្កូតធ្លាក់ផ្លូវស្ពានប្រឡាយបេតុង នៅចំណុចស្ពានថ្នល់ដាច់ ផ្លូវជាតិលេខ៦  ភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង សៀមរាប។​

 

ហេតុការណ៍គ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨​ បណ្តាលឲ្យមានរបួសមនុស្សធ្ងន់ស្រាលជាង២០នាក់​ (ស្រី១២នាក់, ស្លាប់២នាក់ ប្រុសរបួសធ្ងន់៧នាក់​​​ ស្រី៣នាក់។ ជន​រង​គ្រោះ​ទាំង​២​នាក់ ពុំ​ទាន់​ត្រូវ​បាន​គេស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ សមត្ថកិច្ចបានអោយដឹងថារថយន្តក្រុងដឹកអ្នកដំណើរដែលគ្រោះថ្នាក់ ជារបស់ក្រុមហ៊ុន “ស៊ុនអូខុង” ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ បានបើកបរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យមានអ្នកដំណើរ ម្នាក់និងតៃកុងរថយន្ដគៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ចំណែក២៧នាក់រងរបួសធ្ងន់និងស្រាល ៕ខណ:នេះសមត្ថកិច្ចកំពុងតែបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឡើយ។ឡត កែវ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!