ព្រឹតិ្តការណ៍ថ្មីៗ

ប្រពន្ធដកទូរស័ព្ទ និង ម៉ូតូមិនអោយប្រើ ផ្ទុះហិង្សាវាយកម្ទេច សមត្ថកិច្ចនាំខ្លួន

6 ខែ មុន 167 tnn_admin

ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ បន្ទាប់ពីលួចទាក់ទងស្រីបាន៥ខែ ក៏បែកធ្លាយដល់ប្រពន្ធ រហូតស្រ្តីជាប្រពន្ធបានដកទូរស័ព្ទ​ និង ម៉ូតូមិនឲ្យជិះ ហើយបុរសជាប្តីបានផ្ទុះហិង្សាយកឈើជ្រុងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ រហូតធ្វើអោយប្រពន្ធខឹងប្តឹងសមត្ថកិច្ចអោយហៅទៅអប់រំ។​ ហេតុការន៍នេះបង្្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ។

បុរសជាប្តីវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះនោះមានឈ្មោះ ចន សុីវន្ធី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ស្ត្រីជាប្រពន្ធមានឈ្មោះ ឆន ចាន់ណារី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកស្រីស្នេហ៍ថ្មីនោះត្រូវបានស្ត្រីជាប្រពន្ធអះអាងថាឈ្មោះ លីន អាយុ១៨ឆ្នាំ ជាកម្មការនីរោងចក្រកាត់ដេរសំលៀកបំពាក់ដៃយ៉ាំង។ របស់ដែលរងការខូចខាតនោះមានទូកញ្ចក់ចំនួន២ និងសំភារ:មួយចំនួន។

ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានអះអាងឲ្យដឹងថា ប្តីរបស់គាត់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីខាងលើ ក្បត់ចិត្តគាត់ចំនួន៥ខែមកហើយ នៅមុនពេលកើតហេតុកាលពី ២សប្តាហ៍មុនប្តីរបស់គាត់បានបាត់មួយយប់ដោយគាត់មានការសង្ស័យថាប្តីរបស់គាត់ទៅដេកជាមួយស្រីស្នេហ៍ខាងលើ។

ស្ត្រីជាប្រពន្ធបានបន្តថាក្រោយពីទៅដេកបាត់មួយយប់មក ស្រីស្នេហ៍វ័យក្មេងរបស់ប្តីគាត់តែងតែខលតាមឆាតជាញឹកញាប់ ថែមទាំងថើបគ្នាតាមកញ្ចក់ទូរស័ព្ឌដែលខលឆាតរកគ្នាទៅវិញទៅមក ពេលរូបគាត់ឃើញប្តី និង ស្រីស្នេហ៍វ័យក្មេងទាក់ទងគ្នាផ្អែមល្ហែមបែបនេះ រូបគាត់មានចិត្តខឹងសម្បាយ៉ាងខ្លាំង ក្រោយមករូបគាត់បានដកទូរស័ព្ទនិងម៉ូតូឈប់ឲ្យប្រើប្រាស់រយះពេល៤ថ្ងៃ ដល់ថ្ងៃកើតហេតុប្តីរបស់គាត់តាមអង្វរសុំទូរស័ព្ទពីគាត់ដើម្បីយកទៅទាក់ទងជាមួយស្រីស្នេហ៍វ័យក្មេងនោះ។

តែរូបគាត់មិនព្រមឲ្យ ធ្វើបុរសជាប្តីខឹងផ្ទុះហិង្សាទាញយកដំបងឈើជ្រុងប្រវែងជាងមួយម៉ែត្រមកវាយកំទេចទូរកញ្ចក់ដាក់ឥវ៉ាន់ចំនួន២និងរបស់របរនៅក្នុងផ្ទះមួយចំនួនទៀត។ ភ្លាមៗនោះដោយសារូបគាត់ឃាត់មិនស្តាប់ក៏បានខលទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ បន្ទាប់ពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បុរសជាប្តីបានប្រាប់ប្រពន្ធថារូបគេ ឈប់យកគាត់ធ្វើជាប្តីប្រពន្ធតទៅទៀតហើយ តែរូបគាត់ជាប្រពន្ធបានឆ្លើយតបប្តីវិញថាគាត់មិនព្រមលែងលះគ្នាទេ សមត្ថកិច្ចលឺពួកគាត់និយាយបែបនេះក៏នាំប្តីប្រពន្ធទាំងពីរនាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវដើម្បីអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ