ព្រឹតិ្តការណ៍ថ្មីៗ

លួចម៉ូតូបានហើយបណ្តើចេញម្ចាស់មកទាន់ល្មម

8 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណះលួចម៉ូតូបានហើយកំពុងបណ្តើរចេញស្រាប់តែម្ចាស់ម៉ូតូចេញពីក្នុងផ្ទះមកវ៉ាក់អឺគ្នាស្រែកចោរៗ

ប្រជាពលរដ្ឋដេញចាប់បានភ្លាមៗប្រគល់អោយសមត្ថកិច្ចតែម្តង។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៤និង៣០នាទីនៅចំណុចភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លឹម សម្បត្តិ ហៅ តឿ អាយុ២៤ឆ្នាំមុខ
របរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១
ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិខ្ពប ឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល។

ម្ចាស់ម៉ូតូឈ្មោះអ៊ី ស៊ុយ ភេទប្រុសអាយុ៥៤ឆ្នាំមុខរបរនៅផ្ទះ
ស្នាក់នៅផ្ទះលេខ១៨២ផ្លូវលំភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុគាត់បានយកម៉ូតូរបស់គាត់ម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅ
សេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FX-9943 មកចតទុកមុខបន្ទប់ហើយចូលទៅក្នុងផ្ទះលុះចេញមកវិញវ៉ាក់អឺនិងជនសង្ស័យកំពុងបណ្តើរម៉ូតូគាត់ចេញពេលនោះគាត់សួរទៅជនសង្ស័យថា(បណ្តើរម៉ូតូទៅណា?)ជនសង្ស័យបានប្រាវិញប់ថាម៉ូតូនេះជារបស់វាទេ ពេលនោះគាត់បានចាប់ទាញម៉ូតូដោយប្រតាយប្រតប់គ្នាទៅវិញទៅមកហើយជនសង្ស័យភ័យបានរត់កេចខ្លួនគាត់ក៍ស្រែកចោរៗពេលនោះជបសង្ស័យបានរត់កេចខ្លួនប្រហែលមួយរយម៉ែត្រក៍ចូលទៅពួនក្នុងផ្ទះសំណាក់ស្រែផល ក៍ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់វានភ្លាមៗតែម្តងនិងយកមកប្រគល់អោយសនត្ថកិច្ចធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនយកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!