ព្រឹតិ្តការណ៍ថ្មីៗ

មិនរស់ទេ!! រកឃើញសរសៃគុយទាវបាញ់កាញ់មានផ្ទុកសារធាតុគីមីបូរ៉ាក់ប្រមាណជាង៣០គីឡូក្រាម 

5 ខែ មុន 166 តូ សុផល

តាកែវ ៖ នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ការ​លក់ទំនិញ​គ្រឿង​ឧបភោគបរិភោគ​នៅ​លើ​ទីផ្សារ​តាកែវ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះលោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​រក​ឃើញ​នៅ​ប្រភេទ​សរសៃ​គុយទាវ​បាញ់​កាញ់​សរសៃ​ធំ ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​តាកែវ ជាង​៣០​គីឡូក្រាម មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​បូ​រ៉ា​ក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ ។ ស​សៃ​គុយទាវ​ទាំង​អស់នោះ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ដកហូត ព្រមទាំង​ឈាន​ទៅ​ដល់​ការ​ចុះ​ទៅ​បិទ​ទីតាំង​ផលិត​ស​សៃ​គុយទាវ​នេះ​ទៀត​ផង ។

លោក ប៉ោ លាងគង់ បានបន្តថា កន្លងមកក្រុមមន្ត្រីជំនាញកាំកុងត្រូលក៏ធ្លាប់បានពិនិត្យមើល នឹងណែនាំដល់អ្នកផលិត អ្នកលក់ផងដែរ ដើម្បីឲ្យពួកគាត់បញ្ឈប់ការផលិតដោយដាក់សារធាតុគីមីដែរ តែពួកគាត់មិនរាងចាល តែម្តងនេះខាងមន្ត្រីជំនាញយើងអនុវត្តតាមច្បាប់ឲ្យខាងតែបាន ។

លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពិនិត្យ​រក​ឃើញ​ស​សៃ​គុយទាវ​មាន​សា​ធាតុគីមី​បូ​រ៉ា​ក់​ដាក់​លក់​នៅ​លើ​ទីផ្សារ លោក​បាន​ស្នើ​សុំ​គោលការណ៍​ទៅ​លោក​អភិបាល​ខេត្តតាកែវ ចុះ​បិទ​ទីតាំង​ផលិត​កែ​ច្នៃ​សរសៃ​គុយទាវ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​បូ​រ៉ា​ក់​នោះ​ភ្លាម​ៗ​តែ​ម្ដង ដែល​មា​នទី​តាំងនៅ​ភូមិ​ស្លា ឃុំ​លាយ​បូរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ក្នុង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន​នៅ​សម្ភារ​ផលិត​មួយ​ចំនួន​របស់​ម្ចាស់​ទីតាំង​យក​មក​រក្សា​ទុក​នៅ​សាលាឃុំ​លាយ​បូរ ។

លោក ឌឹ​ម ថេ​ង អគ្គនាយករង​កាំកុងត្រូល​បាន​ឲ្យ​ដឹង​ថា សារធាតុ​គីមី​បូ​រ៉ា​ក់​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សរសៃ​គុយទាវ​ខាងលើ​នោះ គឺ​វា​មាន​ច្រើន​ហួស​កម្រិត​ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​វា​ទៅ​មានការ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ក៏​ធ្វើ​ឲ្យ​អ្នក​បរិភោគ​វា រួច​ហើយ ភ្លាម​ៗ​មាន​សភាព​ឈឺក្បាល រាគ​រូស ជាដើម ។

សូមបញ្ជាក់ថា ខាងមន្ត្រីជំនាញបានឲ្យដឹងថាប្រសិន ​អ្នក​បរិភោគ​វា​យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ប៉ះពាល់​ទៅ​ដល់​ការ​ខូច​ក្រលៀន រលាក​ពោះវៀន រលាក​ក្រពះ និង​រលាក​ថ្លើម​ថែម​ទៀត​ផង ហើយ​អ្នក​ផលិត​នេះ​ព្រោះ តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ មិន​បាន​គិតដល់​ពី​ភាព​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកទិញ​យក​ទៅ​បរិភោគ​ឡើយ ហើយ​ទន្ទឹម​នឹង​ការ​ចុះ​បិទ និង​ដកហូត​សម្ភារ​សម្រាប់​ផលិត​នេះ​ខាង​ជំនាញ​កាំកុងត្រូល​រួម​ជាមួយ​អាជ្ញាធរ​ក៏​បាន​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​ផលិត និង​លក់​ចែកចាយ បើសិន​មានការ​រឹង​រ៉ូ​សត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៕ ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ