ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី ២ និងសង្កាត់ស្ទឹងមានជ័យទី ១ រួមទាំង អាជីវករលក់ដូរ អ្នករត់តុតុ ចំនួន ៣៩៧ នាក់ សម្តែងក្តីរំភើបរីករាយពេលទទួលបណ្ណ័មូលនិធិ សមធម៍ សុខាភិបាល ពីរដ្ឋាភិបាលកម្ពុជា

4 ខែ មុន 57 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៦:០០ នាទីរសៀល ថ្ងៃ អង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨

ឯកឧត្តម សោម អូន អនុប្រធានក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីព និយោជិក រាជធានីភ្នំពេញ និង ជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខា ធិការដ្ឋានកសាងគណបក្ស កសាងអង្គការ សហជីព និយោជិក ក្នុងខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់សមាជិក សមាគម ដឹកជញ្ជូន នឹង ការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសង្កាត់បឹងទំពុនទី ២ ចំនួន ២៧១ នាក់ នឹង សង្កាត់ស្ទឹងមានជ័យទី ១ ចំនួន ១២៦នាក់ សរុបចំនួន ៣៩៧ នាក់ ដែលមកពី សមាគម អ្នករត់តុតុ ម៉ូតូឌុប អ្នកលក់ដូរ ជាងកាត់សក់ ជាងដេរ និង បុគ្គលិកសេដ្ឋកិច្ចក្រៅប្រពន្ធ័ ។

ក្នុងពិធីចែកបណ្ណ័សមធម៍ នេះដែរក៏មានសមាសភាពចូលរួមមានដូចជា :
១. ឯកឧត្តម ហេង ប៊ុនឈុន អនុប្រធានក្រុមការងារកសាងគណបក្ស កសាងអង្គការ សហជីព និយោជិក ក្នុង ខណ្ឌមានជ័យ ។
២. លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ ។
៣. លោក នាក់ ហេង ប្រធាន នាយកដ្ឋានសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង ទេស្សន្តប្រវេសន៍ និង ជាអ្នកពិគ្រោះយោបល់ សម្រប សម្រួល និង ការពារសិទ្ធិពលករ ។
៤. លោក លុក ជ័យ ចៅសង្កាត់បឹងទំពុនទី២ ។
៥. កញ្ញា សីផា សាវ៉េត ចៅរងទី២សង្កាត់ ស្ទឹងមានជ័យទី១ ។
៦. អស់លោក លោកស្រី ក្រុមការងារ រួមលោក លោកស្រីមេភូមិ ទាំងអស់ ក្នុង សង្កាត់បឹងទំពុនទី២ នឹង សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

សូមបញ្ចាក់ថា កាលពីថ្ងៃសៅរ៍ ៨កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៨ វេលា ម៉ោង ០២ ៖៣០ នាទី រសៀល ក៍បានផ្តល់ បណ្ណ័មូលនិធិ សមធម៍ សុខាភិបាល ជូនប្រជាពលរដ្ឋ អ្នករត់តុតុ ជាងដេរ ជាងកាត់សក់ អាជីវករលក់ដូរ ដែរជា សមាគម ដឹកជញ្ជូន និង ការងារក្រៅប្រពន្ធ័ ដោយ ក្នុងសង្កាត់ ចាក់អង្រែលើមានចំនួន ១៣៦ នាក់ និង សង្កាត់ចាក់អង្រែក្រោម ចំនួន ២០០ នាក់ និងថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ វេលា ម៉ោង ១៥:០០ នាទីរសៀល បានផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់សមាជិក សមាគម ដឹកជញ្ជូន និង ការងារក្រៅ ប្រព័ន្ធ សង្កាត់ បឹងទំពុនទី ១ ចំនួន ១០៣នាក់ នឹង សង្កាត់ ស្ទឹងមានជ័យទី១ ចំនួន ១២២នាក់ សរុប ២២៥ នាក់ ។

សរុបចំនួន ទាំង ៣ លើក ក្នុងការផ្តល់បណ្ណ័មូនិធិ សមធម៍សុខាភិបាល ជូនសមាគម ដឹកជញ្ជូន និង ការងារក្រៅប្រពន្ធ័ ចំនួន ៥សង្កាត់ សរុប ៩៥៨ នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់