ព្រឹតិ្តការណ៍ថ្មីៗ

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ កងទ័ព គឺមាន​កាតព្វកិច្ច​បន្ត​នូវ​ភារកិច្ចការពារ​ទឹកដី ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​សុខ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង

4 ខែ មុន 67 តូ សុផល

កំពង់ស្ពឺ៖ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ​រង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម

តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ​ឆត្រយោង ជំនាន់​ទី​២៤ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ​ឆ្លាម​សមុទ្រ​ជំនា​ន់​ទី​៦ នៅ​ថ្ងៃ​អង្គារ​ទី​១០​ ខែ​មេសា ២០១៨​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ជាបឋម​ថា ឆ្លងតាម​របាយ​កា​ណ៍​របស់ ឯកឧត្ដមឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការ​កងពលតូច​ទ័ព​ឆត្រយោង​៩១១ បាន​បង្ហាញ​អោយ​ឃើញ​ច្បាស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​កងទ័ព​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ស្នូល​ជា​មូលដ្ឋាន ​ក្នុងនោះ មួយ​ផ្នែក​រ៉ាប់រង​ភារកិច្ច​ជា​កម្លាំង​អន្តរាគមន៍​នៅ​សមរភូមិ​មុខ ត្រៀម​ប្រយុទ្ធ​គ្រប់ពេលវេលា​ការពារ​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​អំពើ​ភេរវកម្ម ដែល​បង្ក​អស្ថិរភាព​សង្គម មួយផ្នែក​ទៀត​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កសាង​ប្រភព​ធនធានមនុស្ស​ដើម្បី ធានារ៉ាប់រង​លើ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​និង​រក្សា​នូវ​សុខ​សន្តិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍ ឲ្យ​ដឹង​ទៀត​ថា ប្រទេសជាតិ​មួយ​ខ្លាំង​ក៏​ខ្លាំង​ដោយសារ​កងទ័ព​សម័យ​នេះ​មិន​ខុស​ពី​កងទ័ព​សម័យ​មុន គឺ​ខុស​តែ​អាយុ ខុស​តែ​សម័យកាល ប៉ុន្តែ ​ភារកិច្ច​និង​កាតព្វកិច្ច​របស់​យើង​មិន​ខុស​ពី​អ្វីដែល​បុព្វបុរស​ខ្មែរ​យើង​បន្សល់​ទុក​អោយ​នោះទេ គឺមាន​កាតព្វកិច្ច​បន្ត​នូវ​ភារកិច្ច​របស់​កងទ័ព​ខ្មែរ​យើង ការពារ​ទឹកដី ការពារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​សុខ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។

ទោះបី​យើង​មិនមាន​សព្វាវុធ​ទំនើបៗ និង​បច្ចេកទេស​វិទ្យា​យោធា​ដូច​លោកខាងលិច​ក៏​ពិត​មាន ប៉ុន្តែ​កងទ័ព​ខ្មែរ គឺជា​កងទ័ព​ដែល​មាន​ស្មារតី និង​ឆន្ទៈ​ខ្ពស់​ក្នុង​ដំណើរ​ការ​កសាង​សន្តិភាព​នៅ​ទសវត្សរ៍​៨០៩០ និង​ការ​ស្តារ​ឡើងវិញ​នៅ​ខឿន​ការពារជាតិ​ជា​បន្តបន្ទាប់​ព្រមទាំង​ការបើក​មុខមាត់​មាតុភូមិ​យើង និង​កិត្យានុភាព ជាតិ​ដ៏​ផូរផង់​នៅ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាច្រើន​របស់​កងទ័ព​។

ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា តាមរយៈ​សមិទ្ធផល​ហ្វឹកហ្វឺន ដែល​អង្គភាព​សម្រេច​បា​ន​និង​លទ្ធផល​ជ័យលាភី​ផ្សេងៗ​ដែល​បងប្អូន​សិក្ខាកាម​បានទទួល​នៅថ្ងៃនេះ លោក​សូម​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​សិក្ខាកាម​ទាំងអស់​ដូចតទៅ​សូម​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន និង​ធានាអោយមាន​ស្វ័យ​សិក្សា​ជាប្រចាំ​។ ត្រូវគោរព​បទបញ្ជាផ្ទៃក្នុង​អង្គភាព គោរព​បទ​វិន័យ​កងទ័ព និង​លក្ខន្តិកៈ​កងទ័ព​អោយបាន​ខ្ជាប់ខ្ជួន​។ ត្រូវ​រក្សា​អោយបាន​នូវ​សុជីវធម៌ និង​សេចក្តីថ្លៃថ្នូ​ក្នុងនាម​ជា​កងយោធពល​ខេមរៈភូមិន្ទ ដែល​ប្រកបដោយ​ក​ត្តិ​យស និង​សក្តិ​សមជា​យោធិន​គំរូ​។

ត្រូវ​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន និង​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​រាល់​បទបញ្ជា​ដែល​មេបញ្ជាការ​និង​ថ្នាក់លើ​បានប្រគល់​ជូន​។ និង​ចុងក្រោយ ត្រូវ​ស្មោះត្រង់ និង​លះបង់​ដាច់ខាត​ជូន​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​និង​ការពារ​អោយបាន​នូវ សុខសន្តិភាព​ជូន​មាតុភូមិ និង​ប្រជាជន​៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ