ព្រឹតិ្តការណ៍ថ្មីៗ

ចោរគាស់យកម៉ូតូអស់គ្រឿងបីគ្រឿង ក្នុងសង្កាត់ឬស្សីកែវ

1 ខែ មុន 56 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ទីតាំងក្រុមហ៊ុនRRD MANPOWER CO LTDជ្រើសរើសពលក ពលការិនីទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់ ត្រូវ​ចោរចូលឆ្កឹះសោរលួចម៉ូតូអស់បីគ្រឿង ខណៈបុគ្គលិកជាច្រើននាក់កំពុងសម្រានលង់លក់នៅជាន់លើ។​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៧ស្ថិតនៅទីតាំងក្រុមហ៊ុនខាងលើផ្ទះលេខC1 ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូទាំងបីគ្រឿងដែលចោរលួចទៅនោះមានទី១ម៉ាកSUZUKI VIVAពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q 7212។ទី២ម៉ាកHonda Scoopyពណ៌សពាក់ស្លាកលេខតាកែវ1K 2043។ទី៣ម៉ាកHonda Cub C50ពណ៌ទឹកបុិចមិនចាំស្លាកលេខ។ និងកាំមេរ៉ាថតរូបមួយគ្រឿងម៉ាកSony ពណ៌ខ្មៅរួមទាំងដុំpower bank១។

ប្រភពព័ត៌មានពីម្ចាស់ទីតាំងខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៥០នាទីព្រឹក រូបគាត់បានភ្ញាក់ពីដំណេកចុះមកក្រោមបើកទ្វារផ្ទះពេលនោះស្រាប់តែឃើញទ្វាររបងកន្លែងដាក់ម៉ូតូចំហៀងផ្ទះចំហរទ្វារឃើញដូចនេះគាត់ក៏ដើរទៅមើលឃើញបាត់ម៉ូតូចំនួនបីគ្រឿងខាងលើបន្ទាប់មកគាត់បានដើរមកមើលទ្វារផ្ទះខាងក្រោយចំហរដែរភ្លាមៗនោះគាត់ក៏បានដើរចូលមកក្នុងមើលក្នុងផ្ទះស្រាប់តែឃើញបាត់កាំមេរ៉ាថតរូបម៉ាកSonyពណ៌ខ្មៅ១គ្រឿងនិងpower bank1គ្រឿង។
ក្រោយពេលភ្ញាក់ផ្អើលនេះម្ចាស់ទីតាំងបានទាក់ទងទៅសមត្ឋកិច្ចមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុនិងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ