ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងនៅសង្កាត់រតន:

4 ខែ មុន 130 tnn_admin

បាត់ដំបង៖អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងបង្ករការភ្ញាក់ផ្អើលអ្នកស្រុករត់ជាន់ជើងគ្នាទាំងព្រឹក។ករណីអគ្គីភ័យយនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នៅចំនុចភូមិរំចេក១ សង្កាត់េតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ដាំ សារៀន​ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិឃុំ កើតហេតុខាងលើ។ប្រភពព័ត៌មានពីផម្ចាស់ផ្ទះបានអោយដឹងថា៖សម្ភារ: ដែលបាត់បង់រួមមានផ្ទះ១ខ្នងទំហំ៦×៨ម៉ែត្រ លុយខ្មែរចំនួន១លានរៀល និងសម្ភរ:ប្រើប្រាស់មួយចំនួន។

 

ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ក្នុងករណីនេះបានអះអាងថាមូលហេតុដែលបណ្តាលអោយអគ្គីភ័យកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ