ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 234 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ១០. ០៤.២០១៨ វេលាម៉ោង ០៦និង៣០ នាទី

កំលាំងប៉ុស្តិ៍នគរបាលរដ្ធបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទ: ជួញ ដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ ចំនុចក្នុងបន្ទប់ឈើបាក់បែកផ្លូវR៦ ភូមិ៣ សង្កាត់ ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ ។

ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោៈ នី សុខប៉ាវ ភេទប្រុស អា យុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទី លំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

ឈ្មោះ ប៉ក់ វណ្ណា ភេទប្រុស អា យុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងហែមជាតិ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( ឃាត់ខ្លួន) ។

ឈ្មោះ អេច ឡូរេន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំ នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្តុតាងចាប់

ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៩កញ្ចប់តូច, កាបូបដៃពណ៌សូកូឡាចំនួន០១, ដែក កេះចំនួន០២,ដបមានចុះគំរបដាក់ ទុយោចំនួន០១(ចាប់យកពីឈ្មោះនី សុខប៉ាវ)។

ទូរសព្ទ័ដៃ០១គ្រឿងម៉ាកNokia ពណ៌ផ្កាឈូកនឹងទូរសព្ទ័០១គ្រឿងម៉ាកNokiaពណ៌ខ្មៅ(ចាប់យកពីឈ្មោះ ប៉ក់ វណ្ណា)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ