ព្រឹតិ្តការណ៍ថ្មីៗ

កម្មករ កម្មការនី រោងចក្រ ជុង ហ្វៃ ដែលថៅកែរត់ចោល រំភើបចិត្តក្រោយទទួលបាន ប្រាក់ បុរេប្រទាន ពី រាជរដ្ឋាភិបាលកម្ពុជា

4 ខែ មុន 181 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៨និង០០ នាទីព្រឹក ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម តាមមុខសញ្ញានិងជា អគ្គលេខាធិការក្រសួងការងារ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញា ប្រចាំខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីជួបសំណេះ សំណាល និង បើកប្រាក់បុរេប្រទាន របស់ រាជរដ្ឋាភិបាល ជូនបងប្អូន កម្មករ កម្មការនី រោងចក្រ ជុងហ្វៃ ដែល មានទីតាំងស្ថិតនៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថៅកែរោងចក្ររត់ចោល កម្មករ កម្មការនី មុន បើកប្រាក់ខែជូនពួកគាត់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយ កម្មករ កម្មការនី ដែលទទួលបានប្រាក់ បុរេប្រទាន ពី រាជរដ្ឋាភិបាល ចំនួន ២១៨ នាក់ ក្នុង កម្មករ កម្មការនី ម្នាក់ៗទទួលបាន ពី ១៣០០ដុល្លារ ដល់ ១៦០០ ដុល្លារ ។

ក្នុងសមាសភាពចូលរួមមាន៖
មន្រ្តីតំណាងក្រសួងការងារ  លោក សាយ វុទ្ធា ប្រធានការិយាល័យការងារខណ្ឌមានជ័យ  លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម  នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តំណាង អធិការខណ្ឌមានជ័យ តំណាងអាវុធហត្ថខណ្ឌមានជ័យ និង កម្មករ កម្មការនី សរុប ២១៨នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ