ព្រឹតិ្តការណ៍ថ្មីៗ

ការពិតបង្ហាញហើយ! តាន់ គីម សួរ ជាប់ខ្នោះ ព្រោះគ្រឿងញៀននោះ….!

6 ខែ មុន 2157 តូ សុផល

ភ្នំពេញ៖ លោកអ្នកប្រាកដមិនទាន់លុបបាននៅឡើយទេ ពីកែវភ្នែកទាំងគូ ដែលកាលពីមួយខែមុនក៏បានឃើញយ៉ាងច្បាស់ ពីរូបភាពផលិតករផលិតវេដេអូអប់រំ លោក តាន់ គឹមសួរ បែរជាត្រូវកំលាំងប៉េអឹមក្រុងភ្នំពេញ ជាប់វាយខ្នោះដៃ ទាំងកណ្តាលថ្ងៃចែស បង្ហាញករណីពាក់ព័ន្ទគ្រឿនញៀន។

ក្នុងចន្លោះវេលាជាមួយខែមកនេះ ពិតណាស់តារាសម្តែងដែលល្បីខាងផលិតវីដេអូអប់រំ រហូតទទួលបានងារជាផលិតករសំរាម លោក តាន់ គឹមសួរ មិនមានវីដេអូអប់រំថ្មីចេញមកថ្មី ទាក់ទាញការតាមដានពីមហាជននោះឡើយ ក្រៅពីមហាជនដែលធ្លាប់គាំទ្រ សម្តែងការខកចិត្តថា មិននឹកស្មានដល់ថា បុរសដែលធ្លាប់តែអប់រំ បែរជាខ្លួនឯងមក ជាប់ពាក់ព័ន្ធគ្រឿងញៀនបែបនេះទៅ ទៅគេជឿម៉េចនឹងកើតទៅ។

ទន្ទឹមនឹងសារពីគ្រប់មជ្ឈដ្ឋានមហាជនសម្តែងការខកចិត្ត លើការជឿជាក់កន្លងនោះ ស្រាប់តែនៅរសៀលថ្ងៃទី៩ខែមេសានេះ លោក តាន់ គឹមសួរ ក៏បង្ហាញវីដេអូបកស្រាយ និងព័ត៌មានកាលពីមួយខែមុន ដែលថា ប៉េអឹមចាប់ខ្លួនជាប់ព័ន្ធគ្រឿងញៀននោះ។

ក្នុងវីដេអូបកស្រាយ ដែលមានចម្រុះវត្តមាន ទាំងកំលាំងប៉េអឹមរួមទាំងលោក ប៉ែន ចំរ៉ុង កញ្ញា នី មុន្នីនាថ លោក តាន់ គឹមសួរ បានពន្យល់ថា «គោលបំណងដែលខ្ញុំបានធ្វើរហូតបង្ហាញទាំងវីដេអូ ប៉េអឹមចាប់ដាក់ខ្នោះនេះ ព្រោះតែចង់បង្ហាញពីសង្គមជាក់ប៉ុណ្ណោះ ជាពិសេសធ្វើឲ្យអ្នកក្ដិចត្រួយជាន់ពន្លិចមួយចំនួនបានដឹងផងដែរ។

ក្នុងវីដេអូរបស់ផលិតករ ផលិតរូបនេះក៏បានបកស្រាយដែរថា«ខ្ញុំពិតជាចង់ល្បី តែល្បីជាលក្ខណៈជួយសង្គមមិន​មែន​ល្បី ដែលអង្គុយតែទើសគេទេ ហើយអ្វីដែលខ្ញុំធ្វើមិនមែនបានចំណូលពីការធ្វើនេះទេ តែខ្ញុំធ្វើដើម្បី​ជួយ​សាងអ្វីដែលល្អដល់មនុស្សនៅក្នុង ហើយខ្ញុំសប្បាយចិត្ត ខ្ញុំស្រលាញ់ ខ្ញុំពេញចិត្តធ្វើ ប្រសើរជាងខ្ញុំមិនធ្វើអីសោះ»។

ស្របពេលដែលខ្លួនចង់បង្ហាញដល់ពុកម៉ែបងប្អូនឲ្យយល់អំពីគោលបំណងដែលបានធ្វើនោះលោក តាន់ គឹមសួរ បន្តថា«គោលបំណងដែលធ្វើឲ្យខ្ញុំមានគំនិតធ្វើវីដេអូនេះឡើងគឺចង់បង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿង ជាពិសេសក្មេងអាយុ១៣ ,១៤ ពេលឃើញហើយខ្ញុំពិបាកភ្នែកមើលណាស់ ដូចនេះខ្ញុំសង្ឃឹមថា វីដេអូនេះនឹងជួយដល់មនុស្សមួយចំនួនដែលកំពុងធ្លាក់ក្នុងសង្គមងងឹតនេះចេះកែប្រែខ្លួនឯងដើម្បីគ្រួសារ និងសង្គមផងដែរ»។ ប្រភព៖ dara-news

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ