ព្រឹតិ្តការណ៍ថ្មីៗ

រឿងអីបានជាហ៊ាន បង្ហោះFacebook ជេរប្រមាថប៉ូលិសចរាចណ៍ ខេត្តសៀមរាប ជាឆ្កែ

1 ខែ មុន 3017 តូ សុផល

ខេត្តសៀមរាប៖ ស្ត្រីវ័យកណ្ដាលម្នាក់បានបង្ហោះហ្វេបុក ជេប្រមាទមន្ត្រីនគរបាលចរាចរណ៍ ខេត្តសៀមរាបម្នាក់ ដែលបានកំពុងបំពេញតួនាទីការងារ ថាជាឆ្កែ។ ប៉ុន្តែក្រោយបង្ហោះមិនបានប៉ុន្មានផង ស្ត្រីរូបនោះបានលុបការបង្ហោះជេប្រមាទនោះវិញ។

តែទោះយ៉ាងណាមន្ត្រីនគរបាលចរាចរណ៍ ដែលរងការជេប្រមាទពីសំណាក់ស្ត្រី សំដីខ្លាំងនោះ បានថតទុកនិងបង្ហោះតបវិញថា៖ មិនទាន់បានបងប្អូនក្នុង សង្គម Facebook ជេអស់ចិត្តផងលុបបាត់ ហើយមិនទាន់អស់ចម្ងល់ពីបងប្អូនផង លុបចឹង មិចវិញ? ជួយផុសអោយទៀតចុះ ថាអ្នកប្រមាទខ្ញុំ យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ បើមិនមាន គឺ ដូចបានសរសេរពីមុន ឈប់ធ្វើមន្ដ្រីនគរបាលចរណ៍ ជួយ share ឲ្យគេជេផង ល្បីបានមួយភ្លេតលុបបាត់ ។

បន្ទាប់ពីការបង្ហោះរបស់នគរបាល រូបនេះត្រូវបានអ្នកលេងហ្វេបុកចូលខមមិនថា ស្ត្រីដែលបានបង្ហោះជេប្រមាទនគរបាលចរាចណ៍នោះ ជាមេការខារាអូខេ នៅព្រីមមៀរ ទំនងអាចអាងខ្នងមានអ្នកនៅពីក្រោយ ដែលជាខារាអូខេ ដ៍ល្បីមួយរបស់ស្នងការរង ខេត្តសៀមរាបម្នាក់។
នគរបាលចរាចណ៍រូបនេះបានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា ករណីនេះកើតឡើងនៅគោលដៅផ្លូវវត្តដំណាក់ក្បែរហ៊ីបហប់ចាស់ ថ្ងៃទី៩ខែមេសាឆ្នាំ២០១៨នេះ ដោយករណីជិះបញ្ជាស់ផ្លូវ។

រហូតមកដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៨នេះ អង្គភាពមានយើងនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីថៅកែខារាអូខេព្រីមមៀរ នៅឡើយ ដោយទូរស័ព្ទជាច្រើនដងមិនទាន់ទទួល។

មជ្ឍដ្ឋាននានាបានលើកឡើងថា ការជេប្រមាទមន្ត្រីរាជការ ដែលបានកំពុងបំពេញភារកិច្ចបែបនេះ អាចមានទោស មិនមែនជាការបញ្ចេញ មតិនោះទេ។ ដូច្នេះថ្នាក់ដឹកនាំគួតែមានវិធានការតាមផ្លូវច្បាប់លើស្ត្រីដែលបានបង្ហោះជេប្រមាទនោះ៕ ប្រភព៖  SR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ