ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសំណេះសំណាលជាមួយអតីតយុទ្ធ ជន​ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន​ នៅក្រុងតាខ្មៅ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ

1 ខែ មុន 61 តូ សុផល

ខេត្តកណ្តាល៖ នារសៀលថ្ងៃចន្ទ​ ០៩រោច​ កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ មានរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធ ជន​ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន​ នៅក្រុងតាខ្មៅ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ នាយករដ្ឋបាល​ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ អភិបាលងរង​ក្រុង​ ចៅសង្កាត់ទាំង៦​ និងអតីតយុទ្ធជនក្រុងតាខ្មៅ​ ចំនួន​ ៦០៣​ នាក់។ 

ការរៀបចំពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ជាអតីតយុទ្ធជន​នា​ឱកាសនេះ​គឺធ្វើ​ឡើង​ក្នុង​គោលដៅ​មួយ​ដើម្បីចងចាំ​នូវ​ពលីកម្ម​​ដ៏ធំធេង និង​​មិនអាចកាត់ថ្លៃបាន​ចំពោះ​យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នក​សេ្នហា​​ជាតិទាំងឡាយ ដែល​បាន​ធ្វើពលីកម្ម បូជា​សាច់ស្រស់ ឈាមស្រស់ ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិ និងប្រជាជន​នៅគ្រប់​ដំណាក់កាល។​ អតីតយុទ្ធជនគឺជាជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ធ្វើ​ពលី​កម្ម​ដើម្បី​ជាតិ និង​ជាអ្នកស្នេហាជាតិពិតប្រាកដដោយស្តែងចេញសកម្មភាពជាក់ស្តែង​របស់ខ្លួន។ 

គួរបញ្ជាក់ផងដែរថា​ មេដាយដែលបំពាក់ជូនអតីតយុទ្ធជននាពេលនេះ​ រួមមាន​ មេដាយមាសចំនួន​ ១៨​ គ្រឿង​ មេដាយប្រាក់​ ចំនួន​ ២៦៨​ គ្រឿង​ មេដាយសំរឹទ្ធ​ ចំនួន​ ៣១៧​ គ្រឿង។ 

ជាទីបញ្ចប់​ ឯកឧត្តម​គណៈអធិបតីបានឧបត្ថម្ភដល់អតីតយុទ្ធជន​ ទាំង​ ៦០៣​ នាក់​ ក្នុងម្នាក់ៗថវិកា​ ៥​ ម៉ឺនរៀល​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ