ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលបិទទ្វារ អញ្ចឹងតើ! បានជាប៉ូលិសក្រុងបាត់ដំបងចាប់ជនល្មើសមិនដែលបានសោះ?

5 ខែ មុន 2041 តូ សុផល

បាត់ដំបង៖ លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងមិនគោរពតាមបទបញ្ញាផ្ទៃក្នុងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបណ្តោយអោយប៉ុស្តិ៍រដ្ឋបាលមួយចំនួន បិទទ្វារដោយសារដកកម្លាំងទៅរកសុីក្រៅ។

លោកស្នងការបានបញ្ជាក់ប្រាប់TNNយើងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ក្រុងស្រុកទាំង១៤ត្រូវបើកទ្វារជាប្រចាំដើម្បីបំរើប្រជាពលរដ្ឋ ឬបង្ការ បង្ក្រាបបទល្មើសនានាដែលកើតឡើងនៅក្នុងមូនដ្ឋាន។

ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា គ្រប់សង្កាត់ទាំងអស់ត្រូវមានកម្លាំងនគរបាលចំនួន៩នាក់ជាប្រចាំផ្ទុយទៅវិញប៉ុស្តិ៍រដ្ឋបាលព្រែកព្រះស្តេច ក្រុងបាត់ដំបងមានកម្លាំងតែពីរនាក់គត់និងប៉ុស្ដិ៍ដទៃផ្សេងទៀតដូចជាសង្កាត់អូចារ សង្កាត់ចំការសំរោង បិទទ្វារផ្ទុយពីបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន។

លោកស្នងការបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងត្រូវផ្តល់ដំណឹងជាបន្ទាន់ទៅលោកស្នងការខេត្តដរាបណាមន្ត្រីនគរបាលក្រោមឱវាទគ្រប់ក្រុង ស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាលណាមិនបំរើប្រជាពលរដ្ឋកេះគាវឆ្វេងស្តាំដាក់ក្នុងហោប៉ៅជាមុនសិនទើបធ្វើការអោយនោះ។

គួររំលឹកផងដែរថាចំនុចសំខាន់ៗដូចការរៀបរាប់ខាងលើនេះហើយជាហេតុធ្វើអោយមាត្រានៃភូមិឃុំមានសុវត្ថភាទាំង៩ចំណុចគ្មានន័យសូម្បីតែបន្តិច៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ