ព្រឹតិ្តការណ៍ថ្មីៗ

ខឹងចិត្តសង្សាបែកចិត្ត និងចាញ់ល្បែង បុរសម៉ាឡេស៊ី ចាក់សាំងដុតសម្លាប់ខ្លួនក្នុងបន្ទប់

3 ខែ មុន 126 តូ សុផល

បន្ទាយមានជ័យ ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បានចាក់ប្រេងសាំងស្រោចលើខ្លួន ហើយដុតឆេះរលាកពេញខ្លួនស្លាប់យ៉ាងអាណោចអធម៌ក្នុងបន្ទប់ជួល

នៃផ្ទះសំណាក់ហង្សមាសនៅក្រុងប៉ោយប៉ែតបង្ករភ្ញាក់ផ្អើលព្រឹកថ្ងៃទី៩ខែមេសាឆ្នឆ្នាំ២០១៨នេះ ហើយត្រូវបានអ្នកជិតខាងអះអាងថា ប្តីសង្សាបែកចិត្ត និងចាញ់ល្បែង ។

បើតាមសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះលីមវៃតាតភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។

ប៉ូលីសនិយាយថា ជនរងគ្រោះដេកស្លាប់គន្លាតពីគ្រែដេក លើឥដ្ឋការ៉ូ ចំណុចផ្លូវចេញចូលបន្ទប់ ។ ដោយដំបូងគ្រប់គ្នាដាក់កាសង្ស័យថាជាករណីទុស្សេទូរស័ព្ទដឹងអីពេលស្រាវជ្រៀវរកឃើញមានដបប្រេងកាតដែលចាក់អស់នៅចុងជើងជនរងគ្រោះធ្វើឲ្យសមត្ថកិច្ចចាត់ទុកថាជាអំពើរអត្តឃាតចាក់ប្រេងកាតដុតខ្លួនឯងប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។

ម្ចាស់ផ្ទះសំណាក់និយាយថាមុនកើតហេតុកាលពីយប់ថ្ងៃម្សិលមិញ ជនរងគ្រោះបានពឹងពាក់ឲ្យយកអាយផែតទៅលក់ឲ្យប៉ុន្តែដោយអាយផែតនោះចាស់ពេកក៌ប្រាប់វិញថាលក់មិនបានទេមួយ ។ សន្ទុះក្រោយមកជនរងគ្រោះចេញទៅក្រៅបាត់លុះយប់ជ្រៅទើបត្រឡប់មកវិញ ដោយគាត់បានទិញប្រេងកាតមកជាមួយ១ដបផងដែរ។

លុះម៉ោងប្រហែល៤ទាបភ្លឺថ្ងៃទី៩នេះ ក៌កើតមានបញ្ហាដោយយោងលើកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ឃើញមានអណ្តាតភ្លើងឆាបឆេះ។

ប្រភពផ្សេងទៀតថា ជនរងគ្រោះនេះមានស្រីស្នេហ៍ម្នាក់ យស្រីស្នេហ៍នោះបានបែកគ្នាថ្មីៗនេះ។ ហើយបុរសនេះក៍ចូលចិត្តលេងល្បែងស៊ីសងនៅកាស៊ីណូរាល់ថ្ងៃងដែរ ។ ហើយការធ្វើអត្តឃាតនេះ ទំនងជាចាញ់ល្បែងអស់លុយផង ស្រីស្នេហ៍បែកចិត្តផង។

សពត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តបាលិលេយ្យដើម្បីរងចាំសាច់ញាតិឬមន្ត្រីស្ថានទូតរបស់គេពិនិត្យនិងចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់