ព្រឹតិ្តការណ៍ថ្មីៗ

ពិធីស្រោចទឹកជូនលោកតា លោកយាយជាង១ពាន់នាក់ នៅសង្កាត់ត្រពាំងក្រសាំង​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

3 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ​ លោក​ ឃួង​ ស្រេង​ និងលោកស្រី​ រួមជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តស្រោចទឹកប្រសិទ្ធិពរជ័យមង្គលវិបុលសុខ ជូនលោកតា លោកយាយជាង១,១២០នាក់ ដែលមកពី១៣ភូមិ និង៩សហគមន៍ នៅសង្កាត់ត្រពាំងក្រសាំង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីនេះបានប្រព្រឹត្តឡើងនារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពិធីប្រព្រឹត្តឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការ អញ្ជើញចូលរួមដោយ លោកប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទផងដែរ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានសម្រេចជួយស្ថាបនាផ្លូវនេះឡើងវិញទុកជាចំណងដៃ ជូនដល់ប្រជាពលរដ្ឋ ហើយក៏ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។

លោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវិត្តសាស្ត្រ ដ៏ជូរចត់កាលពីអតីតកាលដល់ពលរដ្ឋ ដែលយើងទាំអស់គ្នាធ្លាប់បានឆ្លងកាត់ទាំងអស់គ្នា ហើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត ដែលបានធ្វើឱ្យប្រជាពល រដ្ឋយើងរងទុក្ខវេទនាគ្រប់បែបយ៉ាង គ្មានសិទ្ធិសេរីភាពឡើយ។ ជាពិសេសភ្នក់ភ្លើងសង្គ្រាមដែលយើងមិនអាចបំភ្លេចបានឡើយ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា យើងទទួលបានអ្វីគ្រប់បែបយ៉ាង ពិសេសនយោបាយឈ្នះឈ្នះបានធ្វើឱ្យមានសុខសន្តិភាពពេញផ្ទៃប្រទេស ដោយបានធ្វើឲ្យយើងទាំងអស់គ្នាមានសិទ្ធិពេញលេញស្មើរមុខស្មើរមាត់លើឆាកអន្តរជា ហើយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរក្រៅពីពិធីស្រោចទឹកក៏មានការចែកអំណោយជូនលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ ដែលក្នុងម្នាក់ៗ ទទួលបានសារុង១ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ។

ជាពិសេសដោយមើលជើញពីស្ថានភាពផ្លូវ ចូលភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំងនោះ ចាប់ពីចំណុចផ្លូវអូដឹម កប់ស្រូវ ដល់រង្វង់មូលជិតសាមគ្គី កំពុងទទួលរងការខូចខាតយ៉ាងខ្លាំងនោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់