ព្រឹតិ្តការណ៍ថ្មីៗ

ជំនាញខាងឆ្កិះលួចម៉ាញ៉េតូម៉ូតូ ត្រូវអស់លក្ខជាប់ខ្នោះសមត្ថកិច្ច

4 ខែ មុន 140 tnn_admin

ភ្នំពេញ៖​ បុរសម្នាក់ដែលជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពឡើងរបងចូលក្នុងបរិវេណផ្ទះលួចប្រើដែកទូរវីសឆ្កឹកះយកមា៉ញ៉ូតូម៉ូតូ ចំនួន៣គ្រឿងរបស់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៩ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំនុចផ្ទះជួលលេខ៧៤២A ផ្លូវ៦២ ក្រុមទី៣ ភូមិផ្សារតូច សង្កាត់ ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

 

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលត្រូវ បានឃាត់ខ្លួួនខាងលើមានឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅសា្នក់បណោ្តះអាសន្ន សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ ( ឃាត់ខ្លួន )មានសរធាតុញៀនក្នុងខ្លួន ។

ជនរងគ្រោះឈ្មោះ អុឹង ថងភេទ ប្រុស អាយុ៥៧ឆ្នាំមានទីលំនៅផ្ទះកើតហេតុខាងលើមុខរបរលក់ដូរ។សំភារៈដកហូតរួមមានដែកទូរវិស ០១កូនកនៃ្រ្តយតូច០១កូនពិល០១ និងម៉ាញ្ញ៉ូតូតូម៉ូតូចំនួន ០៣គ្រឿងម៉ាកធូឌេ២គ្រឿងនិងម៉ាកសេ១២៥១គ្រឿង។

 

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះរបានទុកម៉ូតូនៅក្នុងរបងក្នុងផ្ទះជួលលុះវេលាមោ៉ង៤និង៣០នាទីភ្លឺក៏លឺសូរ សំលេងឆែ្កព្រុសជនរងគ្រោះបានឆែកកាំមា៉រាសុវត្ថិភាពមើលក៍ឃើញកាំម៉ារាមួយនៅលើរបងផ្ទះមានយកក្រណាត់រុំបន្ទាប់មកជនរងគ្រោះក៏មានការសង្ស័យក៍បើកបង្អួចមើលបានឃើញជនសង្ស័យចំនួន០១នាក់កំពុងធើ្វសកម្មភាពលួចឆ្កឹះយកមា៉ញ៉ូតូម៉ូតូមា៉កធូដេចំនួន០៣គ្រឿងភា្លមៗនោះជនរងគ្រោះក៍សែ្រកចោរ ៗផ្អើលដល់ប្រជាពលរដ្ឋជិតខាងស្របពេលនោះកំលាំងសមតិ្ថកិច្ចខណ្ឌសហការណ៍ប៉ុសិ្តកំពុងល្បាតក្នុងមូលដា្ឋនធើ្វអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់រួមទាំងវត្ថុតាងមកកាន់ប៉ុសិ្តទួលសងែ្ក១ តែម្តង។

ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងមញ្ជូនតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ