ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ​២គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​ ២​នាក់​ទៀត​ រង​របួស​ធ្ងន់​

3 ខែ មុន 184 តូ សុផល

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតបានរងរួសធ្ងន់នៅស្រុកព្រៃនប់ វេលាម៉ោង១៨និង៣០ នាទីថ្ងៃទី០៨ខែមិនាឆ្នាំ២០១៨

ដោយគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូ១៩៣និង១៩៤ត្រង់ចំនុចមុខក្លោងទ្វារវត្តភ្នំពេជ្រ ស្ថិតក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ បង្កឡើងរវាងម៉ូតូនិងម៉ូតូ ។

បើតាមមន្ត្រីប៉ូលីសថា ភាគីម្ខាងជិះម៉ូតូម៉ាកហុងដា១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ១G ៧៥៩៦ជិះគ្នា៣នាក់ដោយអ្នបើកបរ ឈ្មោះ ត្រួយ ពន្លី ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិត្រពាំងស្អុយ២ឃុំអណ្តូងថ្ម (ស្លាប់នៅកន្លែង) និងឈ្មោះ ជុំ ពៅ ភេទប្រុសអាយុ២៥ឆ្នាំទីលំនៅដូចគ្នា រួមដំនើរពីក្រោយ(ស្លាប់នៅកន្លែង) ឈ្មោះប៉ាន់ រ៉ូ ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅដូចគ្នា រួមដំនើរពីក្រោយ(រងរបួសធ្ងន់) ។

មន្ត្រីនគរបាលបសនបញ្ជាក់ទៀតថា រីឯភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដា១២៥ដូចគ្នាពណ៌ខ្មៅពាក់ស្លាកលេខ កំពត ១L៧៧៥៥ជិះគ្នា២នាក់ដោយអ្នកបើកបរឈ្មោះកុយ កុសលភេទប្រុសអាយុ២៥ឆ្នាំទីលំនៅចំនុចកើតហេតុ(ស្លាប់នៅកន្លែង) ឈ្មោះទុន ញ៉ាល់ភេទប្រុសអាយុ២២ឆ្នាំទីលំនៅដូចគ្នារួមដំនើរពីក្រោយ (រងរបួធ្ងន់) ។

ករណីគ្រោះថ្នាក់ខាងលើបណ្តាលអោយស្លាប់មនុស្សចំនួន៣នាក់ រងរបួសធ្ងន់បំផុតចំនួន២នាក់(ប្រុសទាំងអស់) ។
រីឯម៉ូតូចំនួន២គ្រឿងត្រូវបានសម្ថកិច្ចរក្សាទុករងចាំការដោះស្រាយតាមនិតិវធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ