ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ជិតដល់រដូវកាលបោះឆ្នោតហើយ ប្រយ័ត្នចាញ់បោក បក្សប្រឆាំង ដើរតែ សន្យាទាំងប្រថុយប្រថានបោកប្រាស់ឥតឈប់!

8 ខែ មុន 102 តូ សុផល

ខេត្តស្វាយរៀង៖ ក្នុងពិធីបិទសន្និបាតគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុបប្បន្នបណ្តាញសង្គម Facebook គឺជា កាំបិតមុខពីរតែង តែផ្សព្វផ្សាយព័ត៌មានពិត និងមិនពិតបាន ជាពិសេសរដូវកាលបោះឆ្នោតជិតនិង ចូល មកដល់ ប្រជាពលរដ្ឋទូទៅតែងតែទទួលបាននូវពត៌មាននៃការ ឃោសនាផ្សេងៗ ដែលឃោសនា ខ្លះ គឺជាសន្យាទាំងប្រថុយប្រថានបែបបោកប្រាស់ និងថែមទាំងបានបង្កប់ន័យផ្តល់ផលប្រយោជន៍បញ្ឆោត ជាថ្នូរនៃការគាំទ្ររបស់បក្សផ្ទាល់ខ្លួន។

ឯកឧត្តម បន្តថា គណបក្សប្រឆាំងដែលតែងតែដើរបំភ្លៃការ ពិតតាមគ្រប់រូបភាព បង្កចលាចលសង្គម និងបង្អាប់ជាតិឯង តែទោះជាយ៉ាងណាយើងសង្ឃឹមជឿជាក់ទៅលើយុវជនអ្នកខេត្តស្វាយរៀង ជាពិសេសបងប្អូនបងសកម្មជនយុវជនយើនៅតាមមូលដ្ឋានទាំងអស់ អាចធ្វើការ បែង ចែកបានយ៉ាង ច្បាស់នូវអ្វីជាភាពដែលអាចទៅរួចនៅក្នុងសច្ចៈភាពពិតប្រាកដ អ្វីជាការបោកប្រាស់ ហើយអ្វីដែលយើ ទទួលបានពិត និងកំពុងមានពិត។ យើងអាចធ្វើការសិក្សាអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយនិង សង្គម ក្រោមការ ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាដែលបានកំពុងធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍ គ្រប់វិស័យ និងធ្វើអោយប្រជាជនរស់នៅក្នុងភាពសុខសាន្ត និងមានជីវភាព ធូធារ។

ទាំងអស់នេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដែលធ្លាប់តែមានរឿងដ៏កម្សត់ ត្រូវប្រឹង កសាង ស្តារ និងអភិវឌ្ឍយ៉ាងសស្រាក់ សស្រាំ ដែលមួយផ្នែកយើងទទួលបានជំនួយមកពីបណ្តាប្រទេសជាមិត្តនិងមួយផ្នែកទៀត គឺជាការខិត ខំប្រឹងប្រែងរបស់ថ្នាក់ក្រោម។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនក្រុមការងារយុវជន ទាំងអស់ដែលកន្លង មក រហូតមកដល់ពេលនេះ និងថ្ងៃអនាគត តែងតែផ្តល់យុតិ្តធម៌ ជំនឿ សេចក្តីស្រលាញ់និងការគាំទ្រ ចំពោះ ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា និងសូមអរគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារ គណៈពង្រឹង ក្រុមការងារយុវជនទាំងអស់ ចំពោះទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង ឧត្តមរបស់ បងប្អូនក្នុងការជួយដល់យុវជន និងប្រជាជនទូទៅតាមមូលដ្ឋានរបស់ខ្លួន ដែលនេះគឺជា ប្រភពកម្លាំង ចលករដ៏មានសារៈសំខាន់ និងបានធ្វើអោយគណបក្សកាន់តែមានលទ្ធភាពថែមទៀត ក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជនយើងនៅគ្រប់ទីសទី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!