ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យលេបត្របាក់ទីតាំងសិប្បកម្មពូកផ្អើលក្រុងកំពតទាំងយប់

6 ខែ មុន 83 តូ សុផល

កំពត ៖ កាលពីវេលា២នឹង៤៥នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨មានអគ្គីភ័យមួយបានកើតឡើង

នៅក្នុងរោងសិប្បកម្មផលិតពូកមួយកន្លែងស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ប្រភពពត៌ពីលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការខេត្តដែលចុះមកជួយអន្តរាគមផ្ទាល់ដើម្បីពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុបានឲ្យដឹងថាៈ ក្រោយពីមានហេតុការគ្រោះអគ្គីភ័យនេះកើតឡើងភ្លាម ក្រោយ១៥ពីការឆាបឆេរកំលាំងអន្តរាគមរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការចំនួន៤គ្រឿងមកដល់កន្លែងកើតហេតុភ្លាមៗបានបាញ់ទឹកនៅពេលភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យស្ថានការនៃការឆាបឆេះបានរលត់មួយចំហៀងឃ្លាំងប៉ែកខាងលិច ។

លោកបានបន្តទៀតថាៈ ពេលអគ្គីរល់មួយចំហៀងឃ្លាំងនោះកំលាំងអន្តរាគមពន្លត់អគ្គីភ័យបានជួយប្រមូល ធុងប្រេង និងធុងដាក់ជរ័សំរាប់ផលិតពូកបានមួយចំនួនធំនិងកៅស៊ូសំរាប់ធ្វើពូកបានជាច្រើនដុំដែលមិនទាន់មានតួរលេខនៅឡើយ។
ចាប់តាំងពីម៉ោង២នឹង៤៥នាទីទៀបភ្លឺរហូតដល់ម៉ោង៦•២៦នាទីព្រឹកនាថ្ងៃដដែលនេះដោយប្រើប្រាស់កំលាំងរថយន្តពន្លត់អគ្គីរបស់ស្នងការខេត្តផងនិងតាមស្រុកផងមកជួយអន្តរាគមពន្លត់អស់ទឹកជាង២០រថយន្តទើបពន្លត់បានសំរេច៩០% ។
ករណីនៃគ្រោះអគ្គីភ័យខាងលើមិនទាន់មានប្រភពពត៌មានច្បាស់លាស់ថាតើកើតឡើងដោយសារទុស្សេឬ ក៏ដោយបញ្ហាណាមួយនៅឡើយ។

ចំណែកការខូចខាតបាត់បង់សម្ភារៈនៅក្នុងឃ្លាំងដែលម្ចាស់ស្នាក់នៅដូចផ្ទះក្នងកន្លែងសិប្បកម្មនេះផងនោះគេមិនទាន់ដឹងថាខូចខាតអស់អ្វីប៉ុន្មាននោះទេ ប៉ុន្តែបើតាមពិនិត្យជាក់ស្តែងនៅពេលអគ្គីភ័យឆាបឆេះ គេមិនឃើញម្ចាស់ផ្ទះ
យកអ្វីបាននោះទេ ពីព្រោះអគ្គីភ័យឆាបឆេះចាប់ផ្តើមខ្លាំងតែម្តង ហើយពាក់
កណ្តាលអាធ្រាតទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ