ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ អញ្ជើញចូលរួមក្នុងពិធី ដាំកូនឈើ ១២០០០ដើម មាន ១៩ប្រភេទ ដើម្បីបង្កើតព្រៃបៃតង នៅទីធ្លាផ្សាទំនើបអុីអនមល ទី២

1 ខែ មុន 136 តូ សុផល

ភ្នំពេញ ៖ កូនឈើប្រមាណ១២០០០ដើម មាន១៩ប្រភេទ ត្រូវបានអាជ្ញាធររាជធានី​ភ្នំពេញ​រៀបចំដាំនៅខណ្ឌសែនសុខ

សកម្មភាពនេះ គឺដើម្បីបង្កើតតំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញ។

​តំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញត្រូវបានបង្កើតឡើងដោយមានការដាំកូនឈើប្រមាណ ១២០០០ដើម មាន១៩ប្រភេទ នេះជាការបង្កើតព្រៃឈើបៃតងមួយសម្រាប់រាជធានីភ្នំពេញ ដែលពិធីដាំកូនឈើនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីដិហ៊ីសា ហុរីណុអ៊ីឈិ(Hidaehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ នៅទីតាំងតំបន់ផ្សារទំនើបអ៊ីអនម៉លទី២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងបៃតង និងមានបរិស្ថានល្អ។

លោកអគ្គនាយក្រុមហ៊ុនអ៊ីអនម៉លទី២បានលើកឡើងថា តាមរយះពិធីដាំកូនឈើក្រោម​ប្រធានបទការ​បង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអនពេលនេះនឹងធ្វើឲ្យផ្សារអ៊ីអនទំនើបនេះក្លាយជាតំបន់មួយហ៊ុព័ទ្ធទៅដោយរុក្ខជាតិបៃតង ដែលជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួង​ចិត្តបណ្តុះ​រុក្ខជាតិបៃតងរីកសាយភាយជាទូទៅស្របពេលដែលផ្សារទំនើបអ៊ីអនម៉លទី២នេះនឹងត្រូវបើកឲ្យដំណើរជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​ថ្លែងកោតសរសើរដល់​ថ្នាក់ដឹកនាំក្រុម​ហ៊ុន​អ៊ីអនម៉ល ដែលបានរៀបចំឲ្យមានការដាំដើមឈើនា​ពេលនេះសំដៅប្រែក្លាយ​តំបន់នេះ​ឲ្យក្លាយ​ជាតំបន់បៃតង និងមានបរិស្ថានធម្មជាតិនៅតំបន់នេះផងដែរ។

ឯកឧត្តមអភិបាលក៏បានស្វាគមន៍នូវវត្តមានផ្សារអ៊ីអនទី២នៅក្នុងរាជធានីភ្នំពេញនេះ ដោយ ឯកឧត្តមចាត់ទុកថា ការបង្កើតផ្សារទំនើបអ៊ីអននេះឡើង បង្ហាញពីការជឿជាក់ និងមើលឃើញ​ជាក់ស្តែងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រោមឆ័ត្រ នៃសន្តិភាព។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួម​ចំណែកយ៉ាង​សំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេស ដែលខ្ទេចខ្ទាំ​ដោយ​សង្គ្រាមមួយនេះ បានក្លាយជាប្រទេសមួយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងបាននិង​កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារខ្ពស់ៗ ខុនដូ ដែលនាំឲ្យមាន​ការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន មកទេសចរណ៍ និងបណ្តាក់ទុន​នៅស្រុក​យើងយ៉ាងច្រើនសន្ធឹកសន្ធាប់។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរក៏​បានអភិវឌ្ឍនខ្លួន​ឲ្យទាន់សម័យកាលផងដែរ ដោយមានលុយមានកាក់ទិញទំនិញទំនើបៗ ល្អៗ ហើយក៏មិនបាច់​ទៅទិញទំនិញទាំងនេះ នៅប្រទេសជិតខាងទៀតដែរ ដោយសារតែយើងមានផ្សារទំនើបៗ ជាច្រើន នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីឲ្យរាជធានីភ្នំពេញទទួលបានការជឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគថែមទៀត។

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីដាំកូនឈើនេះ ដើម្បីបង្កើតជាព្រៃឈើក្នុងមាតុភូមិនៅក្នុងតំបន់រាជធានីភ្នំពេញ ឲ្យប្រែក្លាយជាតំបន់មួយដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួងចិត្តបណ្តុះរុក្ខជាតិបៃតងរីកសាយភាយទៅដល់ទូទាំងសកល ហើយនេះគឺជាសកម្មភាពមួយដ៏មានសារសំខាន់ណាស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ