មណ្ឌលគិរី៖ ស្ត្រីម្នាក់ត្រូវបានប្តីដែលមានសតិមិនគ្រប់ កាប់និងកាំបិតផ្គាក់ស្ទើរតែដាច់កធ្លាក់ពីលើស្មាស្លាប់ភ្លាមៗក្នុងថ្លុកឈាម
ហើយសម្លាប់ខ្លួនឯងតាមក្រោយបន្សល់ទុក្ខកូនតូចចំនួន៣នាក់រស់គ្មានទីពឹង ហេតុការណ៍ខាងបានកើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៨នៅចំណុចក្រុមការ ស្ថិតក្នុងភូមិពូហ្យាមឃុំ
សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចអោយដឹងថា ករណីខាងលើបង្កឡើងដោយឈ្មោះ ង្រេីម វីន ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ ភ្នង លំនៅ បច្ចុប្បន្ន ភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងបានប្រើកាំបិតផ្គាក់កាប់ប្រពន្ធ
ឈ្មោះ ក្លេីយ សុកេ អាយុ៤០ ឆ្នាំ ត្រូវបំពង់ករ ១កាំបិត និងត្រូវកញ្ចឹងករ ពីក្រោយ ១ កាំបិត ពេលកំពុងបេះត្រួយស្អំ បណ្តាលអោយស្លាប់នៅក្រោមដើមស្អំ ជិតផ្ទះ។ ក្រោយសំលាប់ប្រពន្ធ រួចជនសង្ស័យ បានយកកាំបិតចុងស្រួចអារករធ្វើអត្តឃាខ្លួនឯង ដាច់បំពង់ក បណ្តាលអោយស្លាប់ទន្ទឹមគ្នា ជាមួយសាកសពប្រពន្ធនៅកន្លែងកើតហេតុតែម្តង ។ សមត្ថកិច្ចបានអោយដឹងទៀតថា មូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួនឯងបែបនេះ គឺជនសង្ស័យជាប្តី មានសតិមិនល្អ (ឆ្កួតរយៈពេល៦ ខែហើយ ។
ករណីនេះកំលាំងជំនាញបានចុះពិត្យកន្លែងកើតហេតុ ស្រាវជ្រាវនិងសាកសួរសាក្សី ចប់សព្វគ្រប់សន្និដ្ឋានថា ៖ ឈ្មោះ ង្រើម វីន ពិតជាកាប់សំលាប់ប្រពន្ធ រួចធ្វើអត្តឃាតខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Tag: ឃាតកម្ម