ព្រឹតិ្តការណ៍ថ្មីៗ

ជីករណ្តៅសាងសង់ផ្ទះប្រទះឃើញ អាវុធ ០៣ ដើម ក្នុង ហិបដែក

5 ខែ មុន 1445 តូ សុផល

កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស
២៥៦១ ត្រូវថ្ងៃទី ០៧-០៤-២០១៨ មេជាងសំណង់ ឈ្មោះ
ប៉ុក ឈិន ភេទប្រុស អាយុ ៥២ឆ្នាំ

មានទីលំនៅភូមិស្រួស ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានស៊ីឈ្នួលធ្វើផ្ទះអោយប្រជាពលរដ្ឋ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ពេលកំពុង ជីកដីសង់ផ្ទះក៏ប្រទះឃើញហិបដែកដែក ០១ ស្មានតែនៅក្នុងហិបនោះមានមាស ក៏យកទៅគាស់មើល ស្រាប់តែឃើញមានអាវុធ
ខ្លីចំនួន ០៣ដើម នឹងគ្រាប់សរុបចំនួន ៧៨គ្រាប់ បង់ ០២ ។
អាវុធនឹងគ្រាប់ទាំងនោះរួមមាន ៖ អាវុធខ្លីធុន (រ៉ូឡូ) ៤អ៊ិញ
លេខ: ០៥១៦៩៧៤ គ្រាប់ ២៣គ្រាប់, អាវុធខ្លីម៉ាក ( អ៊ែក
ស្តាល់) លេខ: ៩៩៥៨៧ គ្រាប់ ៥៥គ្រាប់ បង់ចំនួន 0២ ,
ស្រោមបង់, អាវុធខ្លីម៉ាក (ប៉េអាកុល)លេខ ៧៧៩៩៣ គ្មាន
គ្រាប់ ។ បញ្ចាក់: អាវុធទាំងនេះ គុណភាពមធ្យម អាចប្រើ
ប្រាស់បាន ។

បន្ទាប់ពីបានឃើញកាំភ្លើង ទាំងនោះ មេជាង ក៏បានរាយ
ការណ៍ ជូនសមត្ថកិច្ច នឹងយកមកប្រគល់អោយអធិការដ្ឋាន
នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីគ្រប់គ្រងបន្ត ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ