ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាចោរឆក់២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប

1 ខែ មុន 4156 តូ សុផល

ភ្នំពេញ ៖ កាលពីថ្ងៃទី ០៦-០៤-២០១៨ វេលាម៉ោង ១២,៥០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខមជ្ឈមណ្ឌលកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ២ ករណី

ករណី ទី១ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ IPhone )កាលពីថ្ងៃទី១៥ ខែ៣ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នូវចំនុចគល់ស្ពានឥន្ធូរ មុខភោជនីដ្ធាន អលមែនសេវេនសុី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។

ករណីទី២ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ១៤,៤០ នាទី ។
ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ តុលា ដាវុធ ហៅ ពុយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី ១១(ក១)
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២-ឈ្មោះ ឡេង សុផា ហៅ ប៊យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សសាលាវ៉េសឡាញ ថ្នាក់ទី ១១(ក២)
-ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
សម្ភារៈចាប់យក
-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៨ លេខតួ ៨១២៤០៣១ លេខម៉ាស៊ីន ៨១២៤០៣១ គ្មានស្លាកលេខ ។
វត្ថុតាងចាប់យក
-មួកសុវត្ថិភាព ពណ៌ ស ម៉ាក SPC ពាក់ពេលធ្វើសកម្មភាព ចំនួន ០១
-ស្បែកជើងផ្ទាត់ ពណ៌ស ខ្មៅ ពាក់ពេលធ្វើសកម្មភាព ចំនួន ០១ គូ
ជនរងគ្រោះ
-ឈ្មោះ WANG YU ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន
-កាន់លិខិតឆ្លងដែនលេខ E ៩៩២៤៣៧៧៤
-មុខរបរ ពាណិជ្ជករ
-ស្នាក់នៅ សណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
សម្ភារៈបាត់បង់
-ប្រាក់ដុល្លារ៩៧០០ដុល្លារអាមេរិក,-ប្រាក់ហុងកុងចំនួនប្រហែល៣០០០ ,-ប្រាក់ចិន ១៩០០-លិខិតឆ្លងដែន ចំនួន០១,-បណ្ណ័បើកបរប្រទេសចិន ចំនួន០១,-បណ្ណ័ការងារ ចំនួន ០១
-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកIPhone6s ពណ៌ ផ្កាឈូក ចំនួន ០១ និងម៉ាកសាន់ម៉ី៦ ពណ៌ ខ្មៅ ស៊ីមកាតលេខ ២០៨៦១៣២៩០០ លេខប្រទេសចិន ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ