ព្រឹតិ្តការណ៍ថ្មីៗ

សាកបាសថ្មីបាន៣បទ ប៉ូលីសផ្ទះក្បែរខាងខឹង វាយផ្អើលភូមិ របួសមួយគ្រួសារ

6 ខែ មុន 311 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ទើបតែទិញធុងបាស់ថ្មីចាក់សម្លេងនៅផ្ទះចំនួនបីបទ ផ្ទះអ្នកជិតខាងខឹង

បង្កជាហិង្សាវាយតបគ្នាផ្អើលភូមិ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦និង៣០យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះលេខ ១០៩ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីបុរសម្នាក់មាន រី រស្មី អាយុ២៥ឆ្នាំ ដែលម្ចាស់ផ្ទះកើតហេតុបានរៀបរាប់ប្រាប់អោយដឹងថានៅមុនពេលកើតហេតុគាត់បានទិញធុងបាស់ថ្មីចំនួនមួយគូរ។ ហើយគាត់ក៏បានចាក់សាកសម្លេងផ្គូបជាមួយនិងធុងបាស់ចាស់របស់គាត់មួយគូរទៀតដើម្បីត្រៀមស៉ីឈ្នួលចាក់ក្នុងកម្មវិធីបុណ្យការផ្សេងៗ។ លុះដល់វេលាកើតហេតុខណៈពេលដែលចាក់ទើបតែបានចំនួនបីបទស្រាប់តែមានបុរសមិនស្គាល់ឈ្មោះម្នាក់ដែលជាមន្ត្រីនគរបាលផ្នែកចរាចរណ៍និងជាអ្នកជិតខាងជាប់ផ្ទះគ្នា បានយកដំថ្មគុបជញ្ជាំងផ្ទះរបស់គ្នាដែលជាកន្លែងកើតហេតុ។ ហើយបានស្រែកថាអោយគាត់ថា”ហែងចាក់អត់មានឃើញដំបូលផ្ទះអាញរង្កើរអត់ ហើយហែងប្រយ័ត្នតែប្រេះជញ្ជាំងផ្ទះអាញហែង”រួចមកគាត់ក៏បានឆ្លើយទៅវិញថា”ខ្ញុំចាក់សាកតែមួយភ្លេតទេបង” ហើយបន្ទាប់មកក៏ស្រាប់តែមានកូនប្រុសដែលជាមន្ត្រីនគរបាលរបស់បុរសរូបនោះបានស្រែកជេប្រមាទមកលើរូបគាត់ បង្កឲ្យកើតមានការណ៍ឈ្លោះទាស់ទែងគ្នាទៅវិញទៅមក។ ហើយបុរសទាំងពីរនាក់ឪពុកកូនដែលជាមន្ត្រីនគរបាលនោះបានស្ទុះមកវាយលើរូបគាត់បណ្តាលអោយរងរបួសរយះថ្ពាល់ខាងឆ្វេងនិងហើមចិញ្ចើមខាងឆ្វេង ភ្លាមនោះប្រពន្ធនិងម្តាយរបស់គាត់បានរត់ចូលមកជួយចាប់ហើយក៏ត្រូវបុរសពីរនាក់ឪពុកកូននោះវាយផងដែលបណ្តាលឲ្យប្រពន្ធរងរបួសស្រាលស្នាមឆ្កូតថ្ពាល់ខាងស្តាំ រីឯម្តាយរងរបួសហើមថ្ពាល់ខាងឆ្វេង។

បើតាមសម្តីពីភាគីខាងបុរសដែលជាមន្ត្រីផ្នែកចរាចរណ៍ខាងលើបានអោយដឹងថានៅមុនពេលកើតផ្ទះដែលនៅជាប់និងផ្ទះរបស់គាត់បានចាស់ធុងបាស់ឮៗហើយពេលគាត់ទៅប្រាប់បែបជាអ្នកផ្ទះនោះស្រែកជេគាត់វិញ ហើយក៏បង្កឲ្យមានការឈ្លោះប្រកែចគ្នារហូតឈានទៅដល់ការវាយតបគ្នាតែម្តងទៅ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅម្តុំនោះបានអោយដឹងដែលថារវាងគ្រួសារទាំងពីរខាងលើក៏ធ្លាប់មានជំលួសជាមួយគ្នាជាច្រើនដងមកហើយដែលតែមិនដែលមានជាហិង្សានោះទេ ទើបតែថ្ងៃកើតហេតុក៏ឈានទៅដល់ការប្រើហិង្សាតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការអន្តរាគមន៍និងបាននាំភាគីទាំងសងខាងមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មីដើម្បីធ្វើការដោះស្រាយគ្នា៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ