ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័របើកប៉ះបង្គោលខ្សែរភ្លើងបាក់មួយដើមរថយន្តជាប់ផុងទៅមុខមិនរួច

2 ខែ មុន 104 តូ សុផល

ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងបានបើកប៉ះបង្គោលខ្សែរភ្លើងរដ្ឋបណ្តាលអោយបាក់អស់មួយដាើមរថយន្តបង្ករព្យាយាមបើកកេចតែជាប់ផុងទៅមុខលែងរួច។

ករណីនេះកើតឡើងកាលពីម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៧មេសា២០១៨នៅចំណុចផ្លូវលេខ ១៩៣៨ កែង ផ្លូវ១០១៣ក្រុម២ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកបើករថយន្តមិនបានប្រាប់អត្តសញ្ញាណទេគ្រានតែប្រាប់ថានៅមុនកើតហេតុគាត់បានបើករថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ពណ៌ខៀវឆ្នូតស្លាកលេខភ្នំពេញ3A-6802 ដោយដឹកការ៉េមនិងគ្រឿងឧបភោភបរិភោបចេញពីក្រុងកំពង់សោមគោលបំណងមកដាក់នៅចំណុចភូមិកើតហេតុខាងលើលុះមកដល់ផ្លូវកេងបត់មិនផុតក៍ជ្រុលពៀបង្គោលខ្សែរភ្លើងខាងលើតែម្តងហើយរថយន្តក៍ជាប់ផុងទៀត។

ប្រភពពីប្រជាពលរដ្ឋដែលរស់ក្បែកន្លែងកើតហេតុបានប្រាបើថាមុនកើតហេតុមេឃកំពុងធ្លាក់ភ្លៀងពេលនោះគាតើនៅក្នុងផ្ទះទេស្រាប់តែឮសំលេងរថយន្តរោប្រែនៗដោយងើងឆ្ងល់គាត់បានចេញពីក្នុងផ្ទះមកមើលស្រាបើតែឃើញបង្គោលខ្សែរភ្លើងនៅជំហៀងផ្ទះគាត់បាក់ដលើដីនិងទ្រេតទៅលើដើមឈើផ្ទះគាត់ហើយរថយន្តបង្ករបានព្យាយាមបំរុងបើករត់តែដោយសារជាប់ផុងកង់ផ្នែកខាងមុខទើបទៅណាមិនរួចពេលនោះដោយសារខ្លាចរថយន្តខាងលើបើកកេចមិនទទួលខុសត្រូវទើបគាត់រាយការណ៍ទីសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យនិងឃាត់រថយន្តខាងលើតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋប្តឹងតាមទូរស័ព្ទមន្ត្រីជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់គោលដៅខាងលើភ្លាមៗនិងបានរាយការណ៍បន្តទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មកយករថយន្តខាងលើទៅរក្សាទុករងចាំធ្វើការដោះស្រាយសំណងខូចខាតពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ